James Rodriguez ជួយ​សង្គ្រោះ​​ជីវិត​ដៃ​គូប្រកួតលើ​ទីលាន

  • 2022-01-13 06:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez បាន​ជួយ​សង្គ្រោះ​​ជីវិត​ដៃ​គូ​លើ​ទីលាន Ousmane Coulibaly ដែល​មាន​បញ្ហា​គាំង​បេះដូង អំឡុង​ពេល​ប្រកួត​ក្នុង​លីគ​នៃ​ប្រទេស​កាតា។

James Rodriguez នៅពេលហាត់សមនៅក្លឹប Al-Rayyan រូបថត៖ ក្លឹប Al-Rayyan
​Rodriguez បាន​បង្ហាញ​វត្តមាន​លេង​ឲ្យ​ក្រុម Al-Rayyan ទល់​នឹង Al-Wakrah ​ក្នុង Qatari Stars League កាល​ពី​សប្ដាហ៍​មុន ពេល​ដែល Coulibaly បាន​ដួល​សន្លប់​​នៅ​មុន​ទី​អំឡុង​ពេល​វគ្គ​ទី​មួយ។

អតីត​​កីឡាករ​របស់ Everton និង Real Madrid ត្រូវ​បាន​គេ​ឃើញ​រត់​ទៅ​ជួយ​គូប្រជែង មុន​ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់។ ប្រភព​ពី beIN Sports ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​កូឡុំប៊ី​បាន​ទៅ​ជួយ​សម្រួល​ក្បាល​របស់ Coulibaly ដើម្បី​ឲ្យ​គេ​បាន​ដក​ដង្ហើម​បាន​វិញ​ មុន​ពេល​ក្រុម​គ្រូ​ពេទ្យ​​មក​ដល់​និង​បន្ត​ព្យាបាល។

James Rodriguez ជួយ​សង្គ្រោះ​​ជីវិត​ដៃ​គូ​លើ​ទីលាន រូបថត៖ ក្លឹប Al-Rayyan និងTwitter beINSTORTSUSA

​បញ្ចប់​ការ​ប្រកួត​នោះ Al-Rayyan បាន​យក​ឈ្នះ Al-Wakrah ៣-០។ ក្រោយ​ប្រកួត​ចប់​​សេចក្ដី​បញ្ជាក់​បាន​ចេញ​ថា Coulibaly ពិត​ជា​មាន​បញ្ហា​គាំងបេះដូង​ពិត​​មែន៕

ប្រភព៖ Dailymail ប្រែសម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;