ធ្លាយឯកសារ រកឃើញសិស្ស១នាក់ឆ្លងអូមីក្រុង និង៨នាក់វិជ្ជមានកូវីដ

  • 2022-01-13 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៩ករណីនៅសាលាបញ្ញសាស្ត្រអន្តរជាតិសាលាទី១ដែលមានទីតាំងនៅបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងចំណោម៩ករណីនោះមានសិស្សគ្រូ១នាក់ និងសិស្ស៨នាក់វិជ្ជមាន ដោយម្នាក់ជាករណីអូមីក្រុង។ នេះបើតាមលិខិតរបស់នាយកស្តីទីនៃសាលាបញ្ញសាស្ត្រអន្តរជាតិសាលាទី១ផ្ញើរទៅលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌសែនសុខ កាលពីថ្ងៃទី១១ មករា ឆ្នាំ២០២២។

ក្នុងលិខិតនេះក៏បានបញ្ជាក់ នៅសាលានេះបានធ្វើតេស្តដល់គ្រូ និងសិស្សមធ្យមសិក្សាទាំងអស់មានចំនួន ១៩៧នាក់ ហើយសិស្សដែលវិជ្្ជមានអូមីក្រុងកំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;