លោក បួន លឹមហេង៖ ចៅក្រម អាជ្ញាកណ្ដាល ITF ត្រូវរៀនហើយរៀនទៀត
- 2022-01-29 03:27:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក បួន លឹមហេង៖ ចៅក្រម អាជ្ញាកណ្ដាល ITF ត្រូវរៀនហើយរៀនទៀត
ចន្លោះមិនឃើញ
ឯកឧត្ដម បួន លឹមហេង ថាចៅក្រម អាជ្ញាកណ្ដាលតេក្វាន់ដូ ITF ដែលទើបឆ្លងកាត់វគ្គរួចហើយនេះគួរបន្តប្រឹងប្រែងរៀនហើយរៀនទៀតដើម្បីស៊ីហ្គេម ២០២៣ នៅកម្ពុជា។
នៅឆ្នាំ២០២៣ ស៊ីហ្គេមគឺមានការប្រកួតប្រជែងមេដាយខ្លាំងពីសំណាក់កីឡាករ កីឡាការិនី ដូច្នេះក្នុងនាមម្ចាស់ផ្ទះត្រូវត្រៀមខ្លួនចូលរួមកាត់សេចក្ដីឲ្យបានល្អប្រសើរផងដែរ។ មានតែសិក្ខាកាមចូលរួមវគ្គនេះហើយដែលត្រូវបំពេញការងារដ៏សំខាន់ខាងលើ។
វគ្គនេះមានចៅក្រម អាជ្ញាកណ្តាល ៣០នាក់ មកពី ៩ខេត្ត-ក្លឹប ដែលមានគ្រូឧទ្ទេស Master RI CHOL NAM មកពីប្រទេសកូរ៉េខាងជើង កម្រិតខ្សែក្រវាត់ ៨ដាន់ ដែលជាប្រធានបច្ចេកទេសសហព័ន្ធតេក្វាន់ដូ ITF អាស៊ី និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ចំណែកគ្រូឧទ្ទេសមួយរូបទៀតគឺ លោក ហ៊ឹម រីដា ដែលជាគ្រូជម្រើសជាតិកម្ពុជា និងជាចៅក្រមអន្តរជាតិផងដែរ៕