តម្លៃសំបុត្រ ការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅមរតកតេជោ

  • 2022-02-02 05:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលើហ្វេសបុកផ្លូវការរបស់ខ្លួនមុននេះថា សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមដាក់លក់ នៅថ្ងៃទី ១០ ខែកុម្ភៈ ខាងមុខនេះ (ទីតាំងលក់សំបុត្រនឹងជម្រាបជូននាពេលក្រោយ)។

សំបុត្រមានចំនួន ៤ប្រភេទដែលមានតម្លៃដូចខាងក្រោម៖

- ប្រភេទ ១ តម្លៃ ៣០,០០០រ មានចំនួន ៦៧៨៩ កៅអី

- ប្រភេទ ២ តម្លៃ ២០,០០០រ មានចំនួន ៣០២៩ កៅអី

- ប្រភេទ ៣ តម្លៃ ១៤,០០០រ មានចំនួន ៩៧៧៣ កៅអី

- ប្រភេទ ៤ តម្លៃ ៨,០០០រ មានចំនួន ៦៨៤៨ កៅអី

ក្នុងការប្រកាសនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានបញ្ជាក់ថា ចំនួនកៅអីដែលលក់ខាងលើគឺជាចំនួនក្រោយកាត់៥០%ចេញ។ ចំនួនទស្សនិកជនចូលរួមអនុញ្ញាតចំនួន ៥០% នៃចំនួនសរុបនៃពហុកីឡដ្ឋាន។ លក្ខខណ្ឌ និងវិធានការក្នុងការចូលទស្សនានឹងជម្រាបជូននាពេលក្រោយ៕

កាលពីថ្ងៃ១ មករា ឆ្នាំ២០២២ ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសថា លោក Keisuke Honda នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 នេះផងដែរ។

ប្រភព និងរូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទថ្មី
;