ស្នាដៃសិល្បករខ្មែរវ័យក្មេង៥រូបត្រូវបានដាក់តាំងបង្ហាញក្នុងមហោស្រពវិសាលភាពនៃពិភពអរូបី

  • 2022-02-07 09:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នាដៃសិល្បៈ«សតិ»របស់ គង់ ស៊ីដែន «រឿងដែលគេពុំធ្លាប់ប្រាប់់» របស់ ម៉ិច ជូឡាយ «ក្រាញននៀលដើម្បីរស់» របស់ រី រួន, «ស្រពេចស្រពិល»របស់ សុង សៀកឡេង និង«ឆ្លុះបញ្ជាំង» របស់ វង្ស ចាន់ដារ៉ី ដែលជាសិល្បករបានទទួលជ័យលាភីពីកម្មវិធីជំនាន់នៃភាពច្នៃប្រឌិតរដូវកាលទី៣ត្រូវបានដាក់តាំងបង្ហាញក្នុងមហោស្រពវិសាលភាពនៃពិភពអរូបីឆ្នាំនេះ។

សិល្បករខ្មែរវ័យក្មេងទាំង៥រូបដែលត្រូវបានមហោស្រពជ្រើសរើសយកស្នាដៃមកដាក់តាំងបង្ហាញ
មហោស្រពវិសាលភាពនៃពិភពអរូបី កើតចេញពីកិច្ចពិភាក្សាក្នុងចំណោមសិល្បករចំនួនប្រាំរូបនៃកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី៣ បន្ទាប់ពីពន្យារអស់រយៈពេល១ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩ត្រូវបានប្រកាសបើកសម្ពោធនៅល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២២ចុងសប្តាហ៍មុន។

មហោស្រពវិសាលភាពនៃពិភពអរូបីបង្កើតឡើងគឺដើម្បីពញាក់ស្មារតីនៃការចង់ឈ្វេងយល់ ហើយជម្រុញបន្ថែមលើការប្រើប្រាស់ចក្ខុវិញ្ញាណ សោតវិញ្ញាណ និងកាយវិញ្ញាណ។

ស្នាដៃរបស់សិល្បករវ័យក្មេង ៥នាក់ មាន គង់ ស៊ីដែន, ម៉ិច ជូឡាយ, រី រួន, សុង សៀកឡេង និងវង្ស ចាន់ដារ៉ី ដែលជាជ័យលាភីកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី៣ត្រូវយកមកបង្ហាញក្នុងមហោស្រពវិសាលភាពនៃពិភពអរូបី ក្នុងបរិវេណ Friends Futures Factory (F3) ដែលបើកឲ្យចូលទស្សនាចាប់ពីថ្ងៃទី៤ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីពិពរណ៌ស្នាដៃសិល្បៈព្រឹត្តិការណ៍ដ៏មានតម្លៃមួយនេះក៏មាន បាឋកថាសិល្បៈ សិក្ខាសាលាអំពីការធ្វើសមាធិជាមួយអ្នកនាង ឈុន ចិន្តាសោភា ការសម្តែងកំណាព្យ និងកិច្ចពិភាក្សាជាមួយលោក យាន រស្មី និងលោក ជា សុភាព ការរាំហ៊ីបហប់ ទស្សនាចររូបថត ផងដែរ។

សូមបញ្ជាក់ផងដែរថា ជំនាន់នៃភាពច្នៃប្រឌិត គឺជាទេវទិការមួយ ដើម្បីបើកបង្ហាញនូវ អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈកម្ពុជាថ្មីៗ តាមរយៈការប្រារព្ធសាទរ, ការណែនាំ និងការបណ្ដាលចិត្តដល់អ្នកច្នៃប្រឌិតវ័យក្មេងក្នុងការបណ្ដុះឲ្យមានទស្សវិស័យផ្នែកសិល្បកម្មរឹងមាំ និងបណ្ដុះជំនាញឯកទេស។

លោកស្រី នាយិកាសិល្បៈ ដាណា ឡេងល័ស

ចាប់តាំងពីឆ្នាំ២០០០ លោកស្រី នាយិកាសិល្បៈ ដាណា ឡេងល័ស បាននឹងកំពុងធ្វើការណែនាំ និងផ្ដល់នូវកាលានុវត្តភាពជាច្រើន ទៅឲ្យសំឡេងសិល្បករវ័យក្មេង ហើយដែលពួកគេជាច្រើនអ្នកបានឈានទៅដល់ការចាប់អាជីពជាសិល្បករ ឬគទានុរក្សនៅក្នុងកម្រិតឆាកអន្តរជាតិ។ នៅក្នុងស្មារតីដូចគ្នានេះ ដាណា បានបង្ហើតកម្មវិធីពានរង្វាន់ «ជំនាន់នៃភាពច្នៃប្រឌិត» ក្នុងឆ្នាំ២០១៧ ហើយជាមួយគ្នានេះ ដើម្បីពង្រីកបន្ថែមទៀត ទៅក្នុងវិស័យប្រឌិតភាព ដើម្បីកសាងនូវបណ្ដាញទំនាក់ទំនង និងការឧបត្ថម្ភគាំទ្រចំពោះ សិល្បករវ័យក្មេង និងនិស្សិតទើបបញ្ចប់ការសិក្សាផ្នែកសិល្បៈនិងរចនា ដែលកំពុងរីកដុះដាលក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទថ្មី
;