ព្រះពុទ្ធបដិមាទ្រុឌទ្រោម ៣អង្គ នៅរួតបាកាណប្រាសាទអង្គរវត្តត្រូវបានជួសជុល

  • 2022-02-08 04:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។ នេះបើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាកាលពីម្សិលមិញ។

សកម្មភាពមន្ត្រីជំនាញកំពុងជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណនៃប្រាសាទអង្គរវត្ត
ខ្លឹមសារនៃការចុះផ្សាយបានបញ្ជាក់ថា នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលព្រះពុទ្ធបដិមានេះគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២ ការជួសជុលនេះត្រូវប្រើពេលវេលាចំនួន៥ខែ។ មន្ត្រីជំនាញបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀត។
ព្រះពុទ្ធបដិមានៅរួតបាកាណនៃប្រាសាទអង្គរវត្តដែលមន្ត្រីជំនាញជួសជុល

គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើនេះសហការគាំទ្រគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាពីលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍៕

ប្រភព និងរូបថត៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;