ម្ចាស់ភាគហ៊ុន Facebook ដំបូងគេលាលែងពីតំណែង

  • 2022-02-08 07:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកមហាសេដ្ឋី Peter Thiel ដែលជាវិនិយោគិនលើបច្ចេកវិទ្យា នឹងលាលែងពីតំណែងក្នុងនាមជាក្រុមប្រឹក្សានៅក្រុមហ៊ុន Meta របស់ Facebook នៅចុងឆ្នាំនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ Facebook កាលពីថ្ងៃចន្ទ។

លោកមហាសេដ្ឋី Peter Thiel រូបថត៖Reuters
ការចាកចេញរបស់សមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាដ៏គួរឲ្យកត់សម្គាល់ និងល្បីល្បាញបំផុតក្នុងក្រុមហ៊ុនរូបនេះ កើតឡើង ស្របពេលដែល Facebook ត្រូវដោះស្រាយជាមួយនឹងវិបត្តិមួយផ្សេងទៀត ដោយនៅពេលនេះ ពួកគេត្រូវតែធ្វើឲ្យមានការជឿជាក់ពីខាងក្រៅ ទៅលើទស្សនវិស័យរបស់ពួកគេទៅថ្ងៃអនាគត និងសមត្ថភាពរបស់ពួកគេ ក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សាយពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួនឡើងវិញ ក្នុងពេលដែលមានការលុបបំបាត់ចោលឯកជនភាពអ្នកប្រើប្រាស់ ពីគូប្រកួតប្រជែងធំៗជាច្រើន។

លោក Thiel បានស្ថិតនៅជាមួយនឹង Facebook ចាប់តាំងពីការបង្កើតបណ្តាញសង្គមមួយនេះឡើងមកម្ល៉េះ ក្នុងនាមជាវិនិយោគិនពីខាងក្រៅដំបូងគេ និងជាសមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាដើម ក្រោយពីបានចូលរួមកាលពីខែមករា ឆ្នាំ២០០៥ បន្ទាប់ពីផ្តល់មូលនិធិដល់ក្រុមហ៊ុនវ័យក្មេងមួយនេះចំនួន៥០ម៉ឺនដុល្លារ ដើម្បីទិញភាគហ៊ុនច្រើនជាង១០%។

លោកបានក្លាយជាអ្នកផ្តល់ដំបូន្មានម្នាក់ និងជាមនុស្សដ៏គួរឲ្យទុកចិត្តបំផុតសម្រាប់ស្ថាបនិកលោក Mark Zuckerberg ដែលបានកោតសរសើរលោក Thiel ចំពោះការបង្រៀនរូបគេពីរបៀបដឹកនាំក្រុមហ៊ុនរបស់លោក។

លោក Thiel ក៏ត្រូវបានគេកោតសរសើរក្នុងនាមជាមេគំនិតនៅក្រោយតំណែងភាពជាអ្នកដឹកនាំដែលកំពុងបន្ត និងរឹងមាំរបស់លោក Zuckerberg ផងដែរ តាមរយៈការបែងចែកភាគហ៊ុននៅ Facebook និងតួនាទីបន្ថែមរបស់លោកក្នុងនាមជាប្រធានក្រុមប្រឹក្សា។

លោក Zuckerberg បាននិយាយថា៖ «ខ្ញុំពិតជាដឹងគុណចំពោះរាល់អ្វីៗដែលលោកបានធ្វើសម្រាប់ក្រុមហ៊នរបស់យើង ចាប់ពីតាំងពីការជឿជាក់មកលើយើង នៅពេលដែលមានមនុស្សតិចតួចផ្សេងទៀតជឿលើយើង រហូតដល់ការបង្រៀនខ្ញុំនូវមេរៀនជាច្រើន អំពីអាជីវកម្ម សេដ្ឋកិច្ច និងពិភពលោក»៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី
;