អតីតវិហារចិនកាតាំង អាយុចំណាស់ជាងគេនៅភ្នំពេញ [បណ្តុំរូបភាព]

  • 2022-02-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិហារចិនកាតាំងដែលមានអាយុចំណាស់ជាងគេនៅរាជធានីភ្នំពេញនេះ មានទីតាំងនៅផ្លូវតូចមួយពៅតិរវិថីព្រះស៊ីសុវត្ថិមាត់ទន្លេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មបានសរសេរបញ្ជាក់ថា វិហារនេះគឺជាអតីតសមាគមចិនកាតាំង មានឈ្មោះថា ពី សាន កុង(វិហារភ្នំគុជ) វិហារនេះជាវិហារចិនដែលមានអាយុចាស់ជាងគេបំផុតនៅរាជធានីភ្នំពេញ។ ព្រះវិហារនេះត្រូវបានអ្នកជំនាញបញ្ជាក់ថា ត្រូវបានកសាងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១៨។

រូបរាងវិហារនេះបច្ចុប្បន្ន នៅជុំវិញនៃបរិវេណវិហារនេះគឺហ៊ុំព័ទ្ធដោយផ្ទះប្រជាជន។ នៅផ្នែកព្រំដំបូលនៃវិហារនេះមានឆ្លាក់ក្បាច់រចនាបែបចិន ដោយមានរូបផ្កា អក្សរចិន សត្វរាជសី មនុស្សចិនបុរាណ ខ្លះឈរ ខ្លះជិះសេះ មានពណ៌បៃតង ទឹកមាស ខៀវ ផុសចេញយ៉ាងល្អវិចិត្រ និងផ្នែកខ្លះវិហារនេះក៏មានការប្រេះបែក និងសឹករីករិលជាច្រើមកន្លែងផងដែរ។ នៅផ្នែកខាងចុងជាប់ហោជាងសងខាងមានចម្លាក់រូបសត្វហង្សធំ២ដោយងាកក្បាលរកគ្នា និងនៅជាប់ហោជាងផ្នែកខាងក្រៅមានស្នាមរូបមានលក្ខណៈដូច ព្រះនាង គង់ សាអ៉ីម ៣អង្គ។ នៅផ្លូវចូលនៃវិហារនេះមានអក្សរចិន៣ តួធំ ឆ្លាក់ជាប់នឹងជញ្ជាំង។

ខាងក្រោមនេះជាបណ្តុំរូបភាពនៃវិហារចិតកាតាំងដែលមានអាយុចំណាស់ជាងគេនៅរាជធានីភ្នំពេញ សូមទស្សនា៖









អត្ថបទថ្មី
;