ស្ពាន៧កន្លែង តម្លៃ​ ៣៥លាន$ ជាហិរញ្ញប្បទានឥតសំណងជប៉ុនសម្ពោធឲ្យប្រើថ្ងៃនេះ

  • 2022-02-16 04:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពានទាំង ៧កន្លែង ដែលស្ថិននៅតំបន់ប្រឈមនឹងទឹកជំនន់ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុនជូនដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៣៥លានដុល្លារត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រោយអធិបតីភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោក ម៉ិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។

ស្ពានទាំង ៧កន្លែងដែលស្ថិននៅតំបន់ប្រឈមនឹងទឹកជំនន់ស្ថិតនេះ មាន៥កន្លែងស្ថិតក្នុងខេត្តក្រចេះ និង២កន្លែងនៅខេត្តព្រៃវែង។ ស្ពានទាំង៧កន្លែងនេះមានប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣៤២៤ម៉ែត្រ សរុប​ទាំងស្ពាន និងផ្លូវមានប្រវែង ៤ ០៩៤ ម៉ែត្រ ក្នុងនោះ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុង​ខេត្ត​ក្រចេះ តាមបណ្ដោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពា​នព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ ស្ពាន អន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ និងស្ពានពាមទេរ ប្រវែង ១៧៥ម៉ែត្រ។ ឯស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្ត​ព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និង​ស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;