រូបថតសកម្មភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជា
- 2022-02-23 12:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតសកម្មភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជា
ចន្លោះមិនឃើញ
នៅល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២នេះ លោក ដាតុ ស្រ៊ីអ៉ីស្មាអែល សាប្រ៊ីប៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានដឹកនាំ គណ:ប្រតិភូជាន់ខ្ពស់មកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាហើយ។ ទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកកម្ពុជាលើកនោះគឺមានរយ:ពេល២ថ្ងៃពី ២៣-២៤ ខែកុម្ភ: ឆ្នាំ២០២២ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោក ដាតុ ស្រ៊ីអ៉ីស្មាអែល សាប្រ៊ីប៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជំនួបពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ សេដ្ឋកិច្ច-សង្គម ការពារជាតិ និងសន្តិសុខ ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំង២ នឹងផ្លាស់ប្តូទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ហើយនៅចុងក្រោយបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំង២ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា លោកដាតុ ស្រ៊ីអ៉ីស្មាអែល សាប្រ៊ីប៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្រ និងមណ្ឌបព្រះបរមរតន:កោដ្ឋ។
ខាងក្រោមនេះជារូបភាពសកម្មភាពលោកដាតុ ស្រ៊ីអ៉ីស្មាអែល សាប្រ៊ីប៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិកម្ពុជានៅល្ងាចថ្ងៃនេះ៖