ទឹកប្រាក់ដែល ចិន ផ្តល់មកសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា មានតម្លៃសរុបជិត ៣ពាន់លានដុល្លារ

  • 2022-03-02 03:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនសរុបជិត ៣ពាន់លានដុល្លារអាមេរិក។ នេះជាថ្លែងរបស់សម្តេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ៕

ផ្លូវជាតិលេខ៣ថ្ងៃបើកសម្ពោធព្រឹកថ្ងៃទី៣មីនាឆ្នាំ២០២២​ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ៣ថ្ងៃបើកសម្ពោធព្រឹកថ្ងៃទី៣មីនាឆ្នាំ២០២២​ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទថ្មី
;