ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីនៅកម្ពុជានឹងមានក្នុង ខែមីនា ឆ្នាំនេះ
- 2022-03-04 08:23:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីនៅកម្ពុជានឹងមានក្នុង ខែមីនា ឆ្នាំនេះ
ចន្លោះមិនឃើញ
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jean LESCURE អគ្គនាយករងទទួលបន្ទុកតំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រសួងបានសហការជាមួយ UNDP បង្កើតគម្រោងកិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs និងដើម្បីតម្លើងស្ថានីយសាកថ្ម EVs ធ្វើនៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួន ២ កន្លែង និងផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិផ្លូវជាតិលេខ ៦ លេខ ៥ លេខ១ លេខ ៧ នៅតាមស្ថានីយប្រេងឥន្ធនៈ និងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីមានចំនួន ១០ ទីតាំង។
កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ក្នុងជំនួបជាមួយ លោកស្រី Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងបានសហការ អង្គការ UNDP ដើម្បីតម្លើងស្ថានីយសាកថ្ម EVs និងការបង្កើត Show Room សម្រាប់រថយន្តEVs គ្រោងនឹងបង្កើត ខែមីនា ឆ្នាំ២០២២ និងការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូន ផ្លូវគោកពេញលេញមួយក្នុងការជម្រុញការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី (EV) ដើម្បីចូលរួមចំណែក កាត់បន្ថយការបំភាយឧស្ម័នកាបូន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏ធ្លាប់បានស្នើឲ្យក្រុមហ៊ុនដឹកជញ្ជូននានាដែលមាននៅកម្ពុជាគិត និងពនិត្យលទ្ធភាពក្នុងការងាយមកប្រើប្រាស់យានយន្តថាមពលអគ្គិសនីជំនួសវិញផងដែរ៕
ប្រភព និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន