សហព័ន្ធ​កីឡា​ប៊ូល៖​ ការ​ប្រកួត​ប្រជែង​មិន​មែន​ឈ្នះ​ទាំង​អស់​គ្នា​ទេ​ សូម​កុំ​រើសអើង​អ្នក​ចាញ់​

  • 2022-03-07 04:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុ​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ថា​ការ​ប្រកួតប្រជែង​គឺ​មិនមែន​ឈ្នះ​ទាំង​អស់​គ្នា​នោះ​ទេ​ ដូច្នេះ​អ្នក​ឈ្នះ​ក៏​មិន​ត្រូវ​រើសអើង​ ឬ​មិន​គោរព​តាមស្មារតី​កីឡា​ឡើយ។​

ការ​ប្រកួត​មិ្សលមិញ
លោក​ ប៊ូ​ ជុំសេរី​ អនុប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ថា​ ការ​ហ្វឹកហាត់​គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ជា​ប្រចាំ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ និង​ដកស្រង់​បទ​ពិសោធ​ដៃគូ​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​គឺ​ពុំ​អាច​ឈ្នះ​ទាំង​អស់​គ្នា​ឡើយ​ ដូច្នេះ​សូម​កុំ​ឲ្យ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ចាញ់​ ឈ្នះ​ឲ្យ​សោះ។​

ចំពោះ​អ្នក​ឈ្នះ​ត្រូវ​មាន​ការ​អបអរ​សាទរ​ កោត​សរសើរ​ រី​ឯ​អ្នក​ចាញ់​ក៏​មិន​ត្រូវ​អាក់​អន់​ចិត្ត​នោះ​ដែរ​ ពោល​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ស្វែង​រក​ចំណុច​ខ្វះខាត​ដើម្បី​ប្រជែង​យក​ជ័យជម្នះ​នៅ​ពេល​ក្រោយៗ​ទៀត។​

ទិដ្ឋភាពបិទ​បញ្ចប់​

សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ក្រោយ​ចំណាយ​ពេល​ប្រកួត​ប្រជែង​អស់​រយៈពេល​៣​ថ្ងៃ​មក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;