[បណ្តុំរូបថត] វិហាររចនាបថប្រណិតបែបចិនសុទ្ធ ទសវត្សរ៍៦០ មួយនៅរាជធានីភ្នំពេញ
- 2022-03-12 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
[បណ្តុំរូបថត] វិហាររចនាបថប្រណិតបែបចិនសុទ្ធ ទសវត្សរ៍៦០ មួយនៅរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
វិហារចិន ហុក គៀន គឺជា វិហារដ៏ស្អាតបំផុត និងមានរចនាបថបែបចិនសុទ្ធសាធដែលមានទីតាំងស្ថិតតាមបណ្តោយតិរវិថី ព្រះស៊ីសុវត្ថិ ជិតកំពង់ផែរាជធានីភ្នំពេញ។ វិហារនេះមានផ្ទាំងគំនូរជាច្រើននៅលើជញ្ជាំងមានសភាពនៅល្អស្អាត នៅទីនេះត្រូវបានមនុស្សចាស់ៗមើល និងថែទាំបានល្អ។ រាល់ពេលបុណ្យទានប្រពៃណីចិនម្ដងៗ ជនជាតិចិនដែលរស់នៅក្នុងរាជធានីភ្នំពេញ តែងតែមកធ្វើពិធីសាសនាតាមទំនៀមទម្លាប់ប្រពៃណីចិនមិនដែលខាននោះទេ។
បើយោងតាមសៀវភៅមគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញបានបញ្ជាក់ថា ព្រះវិហារ ចិន ហុក គៀន ( ឈ្មោះ ជា ភាសា ចិន សៀ ធានកុង) គឺជា វិហារដ៏ស្អាតបំផុត និងជាវិហារបែបចិនសុទ្ធសាធមួយនៅរាជធានីភ្នំពេញ។ អាគារបច្ចុប្បន្នធ្វើពី បេតុង កសាងនៅឆ្នាំ ១៩៦៤។ ពីមុនអគារវិហារធ្វើពីឈើ ដែលត្រូវបានសាងសង់នៅឆ្នាំ១៨៩០ នៅលើទីតាំងតែមួយ៕