«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រផ្លូវការ
- 2022-03-24 04:50:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រផ្លូវការ
ចន្លោះមិនឃើញ
«ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រផ្លូវការនៅទី២៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលខ្លីៗទទួលបាននៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២២នេះ។
ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នឹងក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រផ្លូវការនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលនឹងធ្វើនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ ចូលរួមក្នុងពិធីសម្ពោធនេះ។
សូមបញ្ជាក់ថា ផលិតផលសម្គាល់ភូមិសាស្ត្រ ឬហៅថា GI ក្រៅពី «ទឹកឃ្មុំព្រៃមណ្ឌលគិរី» កម្ពុជានៅមានផលិតផលផ្សេងទៀតដូចជា «ស្ករត្នោតកំពង់ស្ពឺ» «ម្រេចកំពតខេត្តកំពត» «ក្រូចថ្លុងកោះទ្រង់» និង«ផ្កាអំបិលកំពត»៕