បើអ្នកស្រឡាញ់ ធម្មជាតិ បរិស្ថាន និងភពផែនដី ចូលរួមទាំងអស់គ្នា

  • 2022-03-24 07:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកំលាំងពីប្រជាជនជុំវិញសកលលោក។ ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះកាន់តែខ្លាំងឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជានៅទូទៅប្រទេស ដើម្បីសំដែងសកម្មភាពនិងឆន្ទៈក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា។ ខណៈដែលយើងទាំងអស់គ្នាកំពុងសម្របខ្លួនតាមការរស់នៅក្នុងគន្លងថ្មីជាមួយវត្តមាននៃជំងឺកូវីដ១៩ ទិវាមួយម៉ោងសម្រាប់ភពផែនដីអំពាវនាវឲ្យមានការផ្តោតការយកចិត្តទុកដាក់លើការបង្កើតដំណោះស្រាយដែលគាំទ្រដល់ការការពារធម្មជាតិ ដើម្បីស្តារនិងកសាងសង្គមជាតិឲ្យប្រសើរឡើងក្រោយវិបត្តិនៃជំងឺឆ្លងកូវីដ១៩ ក៏ដូចជារំលឹកដល់តួនាទីយ៉ាងសំខាន់នៃធនធានធម្មជាតិដែលបានទ្រទ្រង់ជីវិត និងការរស់នៅរបស់យើងគ្រប់គ្នា គិតចាប់តាំងពីការផ្គត់ផ្គង់អាហារ និងទឹកសម្រាប់បរិភោគ ខ្យល់បរិសុទ្ធសម្រាប់យើងដកដង្ហើម រហូតដល់ទ្រទ្រង់ដល់ការអភិវឌ្ឍការចិញ្ចឹមជីវិតរបស់ប្រជាជននៅកម្ពុជា និងនៅលើសកលលោកទាំងមូល។

សិល្បៈករ និងសល្បៈការនីដែលពោរពេញដោយប្រជាប្រិយភាពដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda ឌីជេ ណាណា និងលោក សាយ ក៏បានចូលរួមក្នុងចលនានៃទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជាចូលរួមឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់ក្នុងការរៀបចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។

ឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ គេចាំបាច់ត្រូវរៀបចំនូវវិធានការរួមគ្នាបន្ថែមទៀតពីគ្រប់ភាគីទាំងអស់ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព ប្រកបដោយភាពធន់ និងនិរន្តរភាព។ តាមរយៈកម្មវិធីទាំងមូលនៃទិវាមួយម៉ោងសម្រាប់ភពផែនដីដែលយុទ្ធនាការឃោសនាតាមប្រព័ន្ធឌីជីថលកំពុងដំណើរការនាពេលនេះ ក៏ដូចជាពិធីធំដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីខាងមុខនេះ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចែករំលែកគំនិត និងជជែកអំពីសារៈសំខាន់នៃធម្មជាតិ និងមករួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបង្ហាញឆន្ទៈ និងភាពខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់ធម្មជាតិ ភពផែនដី ក៏ដូចជារបស់យើងទាំងអស់។

«ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ នឹងប្រព្រឹត្តឡើងហើយ! នៅថ្ងៃទី២៦ ខែមីនា វេលាម៉ោង៨៖៣០នាទីយប់ គឺជាពេលមួយម៉ោងដែលអ្នកចូលរួមបង្ហាញឆន្ទៈក្នុងការការពារបរិស្ថាននៅកម្ពុជា និងសកលជាមួយមនុស្សរាប់លាននាក់ទៀតនៅទូទាំងពិភពលោក។ នេះគឺជាពេលមួយ ដែលយើងត្រូវប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀតសម្រាប់ភពផែនដីប្រកបដោយនិរន្តរភាព។ សូមចូលរួមបិទភ្លើងមួយម៉ោងនៅថ្ងៃទី២៦ ហើយចែករំលែករូបភាពនៃការបិទភ្លើងរបស់អ្នកជាមួយយើង»

រូបថត​៖ ក្រសួងបរិស្ថាន និងផេក FB Earth Hour Cambodia

អត្ថបទថ្មី
;