ក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិកស្នើសុំសម្តេចតេជោនាំបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា

  • 2022-03-24 07:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក ស្នើសុំការគាំទ្រពីសម្ដចតេជោ ហ៊ុន សែន ចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជននិងប្រជាជនប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។ នេះជាការថ្លែងរបស់ ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Bai feng ក្នងជំនួយជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Bai feng ក្នងជំនួយជាមួយសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព
នៅក្នុងជំនួបនោះ លោក Bai feng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះការគាំទ្រក្រុមហ៊ុនរបស់លោករយៈពេលជាង២៣ឆ្នាំកន្លងមក និងផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុន និងអនុញ្ញាតឱ្យក្រុមហ៊ុនចូលរួមចំណែកក្នុងការអភិឌ្ឍវិស័យបច្ចេកវិទ្យា ទាំងក្នុងវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងលើវិស័យដទៃទៀត។ លោក Bai feng បានមានប្រសាសន៍ថា សេដ្ឋកិចឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយកម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យ។ លោក Bai feng ក៏បានគោរព និងសុំការគាំទ្រពីសម្ដចតេជោ ចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យា តាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជននិងប្រជាជនប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។ ឆ្លៀតក្នុងឱកាសនោះដែរ លោក Bai feng ក៏បានគោរពផ្ដល់ជូនសម្ដេចតេជោ នូវគ្រឿងបរិក្ខារ និងកុំព្យូទ័រ ចំនួន៥០០គ្រឿងផងដែរ។
ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Bai feng ប្រគល់គ្រឿងបរិក្ខារ និងកុំព្យូទ័រ ចំនួន៥០០គ្រឿងដល់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យលោក Bai feng បន្តធ្វើការជាមួយឯកឧត្ដមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាលធនធាមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលធានាបាននូវសុវត្ថិភាព និងអធិបតេយ្យភាពព័ត៌មានផង និងមានការប្រកួតប្រជែងនៅលើពិភពលោកផង៕

ប្រភព និងរូបថត៖ AKP

អត្ថបទថ្មី
;