ពាក្យ "ខ្មែរក្រហម" នរណាជាអ្នកបង្កើត?
- 2022-03-25 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យ "ខ្មែរក្រហម" នរណាជាអ្នកបង្កើត?
ចន្លោះមិនឃើញ
ពាក្យ " ខ្មែរក្រហម" គឺជាឈ្មោះដែល ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា មានបន្ទូលសំដៅទៅក្រុមកុម្មុយនិស្តមួយក្រុម ដែលប្រឆាំងនឹងព្រះអង្គនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩៦០។ នេះបើតាមសៀវភៅ "ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម" បោះពុម្ពលើកទី២ ឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ ត្រង់ទំព័រទី២៧ ជំពូក២ និយាយពី "ការកកើតនៃចលនាកុម្មុយនិស្ត និងការមកដល់ជាលើកដំបូងរបស់ខ្មែរក្រហមនៅអន្លង់វែង"។