វត្តមាន​បុរី​នានា​ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​នោះ​មាន​ការ​កើន​ឡើង​

  • 2022-06-10 16:31:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រីក​សុះសាយ​នៃ​បុរី​គឺ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ជា​ពិសេស​នៅ​តំបន់​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​មាន​ការ​កើន​ឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ លូ​ ជា​ដើម​ដែល​នេះ​ជា​ការ​រួច​ចំណែក​ក្នុង​សង្គម​ផង​ដែរ។​

វិស្វករ​បុរី
នៅ​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ជា​ពិសេស​ម្ដុំ​សាលា​បឋមសិក្សា​ទឹកខ្មៅ​ គឺ​ទើប​តែ​ទទួល​បាន​ផ្លូវ​២ខ្សែ​បន្ថែម​ និង​ការ​ពង្រីក​ផ្លូវ​ផ្សេង​ទៀត​ រួម​ទាំង​ការ​ដាក់​លូ​ផង​ដែរ​ ដែល​នេះ​ជា​ការ​សាងសង់​ដោយ​ខាង​បុរី​ភ្នំពេញ​ថ្មី។​ ចំពោះ​ការ​ចំណាយ​វិញ​គឺ​តំណាង​បុរី​ភ្នំពេញ​ថ្មី​ បង្ហើប​ប្រាប់​ថា​គិត​ជា​ទឹកប្រាក់​ប្រហែល​ជិត​១លាន​ដុល្លារ។​ ជា​មួយ​គ្នា​នោះ​ដែរ​ខាង​បុរី​ក៏​មាន​ផ្ទះ​ដាក់​លក់​ជូន​ប្រជាពលរដ្ឋ​ទៀត​ផង​នៅ​ទីតាំង​ខាង​លើ។​
ផ្លូវកាត់ទទឹងថ្មី

នេះ​ក៏​ជា​ការ​រួច​ចំណែក​មួយ​ផង​ដែរ​ចំពោះ​បុរី​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ទឹកខ្មៅ​ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ។​ ផ្លូវ​២ខ្សែ​ដែល​ភ្ជាប់​ពី​ផ្លូវ​ ២១​ ទៅ​ផ្លូវ​ ២១០​ ដាក់​ឲ្យ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ហើយ៕​

ទិដ្ឋភាព​ពង្រីក​ផ្លូវ និងអ៊ុតកៅស៊ូ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;