ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល៖​ ទោះ​លទ្ធផល​យ៉ាងណា​ម្នាក់ៗ​នៅ​តែ​មាន​ស្នាម​ញញឹម​

  • 2022-10-18 08:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​ ថា​បើ​ទោះ​ជា​លទ្ធផល​មាន​ចាញ់​ឈ្នះ​យ៉ាងណា​កីឡាករ​ កីឡា​ការិនី​ គ្រូ​ក៏​ដូច​ជា​ប្រតិភូ​នៅ​តែ​មាន​ស្នាមញញឹម​ និង​រីករាយ​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

រូបភាពលើផេកអ្នកស្រី កែ ឡេង
ឯកឧត្ដម​ សុខ​ សូកាន​ ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​បាន​ឲ្យ​បាន​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២២​ នេះ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និង​សាមគ្គីភាព​ល្អ។​ បើ​ទោះ​ជា​ការ​ប្រកួត​មាន​ចាញ់​ ឬ​ឈ្នះ​យ៉ាងណា​ក៏​ម្នាក់ៗ​ទទួល​យក​ និង​បង្ហាញ​ស្នាម​ញញឹម​ក្នុងការ​ចូលរួម​បង្ហាញ​ស្នាដៃ​សមត្ថភាព​​ចំពោះព្រឹត្តិការណ៍​មួយ​នេះ។​

ប្រធាន​សហព័ន្ធ​ថ្មីថ្មោង​រូប​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ប្រកួត​រួច​ហើយ​សង្ឃឹម​ថា​សម្ព័ន្ធ​ សមាគម​ ក្លឹប​ទាំង​អស់​នៅ​តែ​បន្ត​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ធនធាន​ថ្មីៗ​បន្ថែម​ទៀត​ និង​ចូលរួម​បន្ត​ពង្រីក​ផ្សព្វផ្សាយ​កីឡា​ប៊ូល​មួយ​នេះ​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។​

ឯកឧត្ដម​ សុខ​ សូកាន​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦​ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;