ក្រុមហ៊ុន Smart Axiata បន្តកិច្ចសហការផ្តាច់មុខជាមួយរោងភាពយន្ត Major Cineplex By Smart

  • 2022-11-21 04:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ថ្ងៃទី ១៧ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរោងភាពយន្តនាំមុខគេនៅកម្ពុជា Major Cineplex by Smart បន្ទាប់កិច្ចសហការដំបូងដែលមានរយះពេលបីឆ្នាំ ទទួលបានភាពជោគជ័យជាខ្លាំង។ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង ២ នឹងពង្រីកដល់សាខាថ្មីរបស់រោងភាពយន្ត Major Cineplex By Smart ដែលមានទីតាំងនៅក្រុងប៉ោយបែត ផ្សារទំនើប AEON3 និងផ្សារទំនើប Lucky Mall។

កិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយនេះ បានពង្រឹងនូវទំនាក់ទំនងសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex By Smart ដែលនឹងបន្តមានវត្តមានហួសពីរាជធានីភ្នំពេញ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex គឺសុទ្ធតែមានគោលបំណងដូចគ្នា។ ពួកយើងតែងតែព្យាយាមនាំមកនូវបទពិសោធន៍ជិវិតថ្មីៗសម្រាប់អតិថិជនរបស់យើង តាមរយះផលិតផល និងសេវាកម្មរបស់ពួកយើង។ ខ្ញុំយល់ឃើញថា កិច្ចសហការនេះពិតជាទទួលបានការជោគជ័យខ្ពស់ ដោយសារតែអតិថិជនរបស់យើងជាច្រើនកំពុងតែប្រើការផ្តល់ជូនដ៏ពិសេសនេះ។ យើងពិតជារំភើបក្នុងការបន្តនូវភាពជាដៃគូមួយនេះ ដោយសារតែក្រុមហ៊ុនទាំងពីរសុទ្ធតែ ជាក្រុមហ៊ុននាំមុខក្នុងការ សម្រាប់អតិថិជនជាទីស្រលាញ់របស់យើង»។

លោក ជី សិលា នាយកក្រុមហ៊ុន Major Cineplexby Smart បានចាត់ទុកការបន្តភាពជាដៃគូនេះ គឺជា ការវិវត្តដ៏គួរឲ្យរំភើបមួយ ហើយលោកក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីពង្រឹងគុណភាពការរស់នៅដោយទាន់សម័យសម្រាប់ប្រជាជនកម្ពុជា តាមរយះបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយគុណភាពខ្ពស់។

លោកមានប្រសាសន៍ថា៖ «Smart គឺជាក្រុមហ៊ុនសម្រាប់ការរស់នៅតាមប្រព័ន្ធឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិតដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យជំនាន់ក្រោយ។ ក្រុមហ៊ុន Smart Axiata គឺជាដៃគូពិតប្រាកដមួយដែលយើងកំពុងស្វែងរកដើម្បីចូលរួមជាមួយរោងភាពយន្តMajor Cineplex By Smart ក្នុងការនាំមកនូវនិងចែករំលែកក្តីសុបិនកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា»។

ទន្ទឹមនឹងការពង្រីកភាពជាដៃគូទៅកាន់សាខាថ្មី កិច្ចសហការនេះក៏នាំមកនូវកញ្ចប់ប្រូម៉ូស្សិនពិសេសចំនួនពីរបន្ថែមទៀត បន្ថែមពីលើអត្ថប្រយោជន៍ដែលមានស្រាប់សម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរ។

លោកស្រី Mila Kushiva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានណែនាំពីការផ្តល់ជូនបន្ថែមថ្មីតាមរយះកិច្ចព្រមព្រៀងថ្មីនេះផងដែរ«យើងពិតជាមានកិត្តិយស និងរីករាយក្នុងការបន្តគាំទ្រដល់វិស័យកម្សាន្ត និងឧសវិស័យភាពយន្តនៅកម្ពុជា។ តាមរយៈការសហការរបស់យើងជាមួយរោងភាពយន្ត Major Cineplex by Smart ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវកញ្ចប់ប្រូម៉ូសិនដ៏គួរឱ្យរំភើបរបស់យើង»។

  1. កម្មវិធី “Smart Movie Day” សម្រាប់សមាជិក SmartVIP ក្នុងការទិញសំបុត្រទស្សនាភាពយន្ត 2D ក្នុងតម្លៃពិសេសត្រឹមតែ 1 ដុល្លារ និងសំបុត្រភាពយន្ត 3D ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ នៅគ្រប់រោងភាពយន្ត Major Cineplexby Smartទាំងអស់ នៅរៀងរាល់ថ្ងៃពុធ។

  2. កាន់តែពិសេស សមាជិក SmartVIP អាចរីករាយជាមួយការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ទៅ 20% សម្រាប់ការចាក់បញ្ចាំង VIP Hall នៅថ្ងៃណាទាំងអស់មួយនៅក្នុងសប្តាហ៍ នៅគ្រប់សាខារោងភាពយន្តMajor Cineplex។

ដើម្បីអបអរសាទរការពង្រីកកិច្ចសហការមួយនេះ សមាជិក SmartVIP អាចទទួលយកពោតលីងទំហំធម្មតាមួយ ដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត Major Cineplex សម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី 18 ខែវិច្ឆិកា ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដោយសាខានីមួយៗ និងមានការរៀបចំពោតលីងចំនួន 100 ប្រអប់ សម្រាប់អតិថិជនដោយឥតគិតថ្លៃ។

កិច្ចសហការជាមួយរោងភាពយន្ត Major Cineplex by Smart ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ចំពោះវិស័យកម្សាន្ត និងវិស័យភាពយន្តកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ភាពជាដៃគូមួយនេះ កំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឲ្យអតិថិជនដូចដូចជា ជួរលក់សំបុត្រអាទិភាព ការបញ្ចុះតម្លៃសំបុត្រ ការផ្តល់ជូនសំបុត្រឥតគិតថ្លៃ ការអញ្ជើញឲ្យទស្សនាការបញ្ចាំងផ្តាច់មុខ និងការប្រើប្រាស់បន្ទប់សម្រាក VIP។

សម្រាប់ពត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata និងកិច្ចសហការផ្សេងៗ ចូលក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata/

សម្រាប់ពត៌មានបន្ថែមពីការចូលជាសមាជិកកម្មវិធី SmartVIP ចូលក្នុងគេហទំព័រ https://www.smart.com.kh/get-smart/smartvip/

**អំពីក្រុមហ៊ុន Smart **

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE”ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G”ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Appleនិង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

អត្ថបទថ្មី
;