ឯកឧត្ដម​ ស​ សុខា​៖​ ឲ្យ​តែ​អ្នក​មើល​ស្រាល​ដៃគូ​នោះ​បរាជ័យ​នៅ​មិន​ឆ្ងាយ​ពី​យើង​នោះ​ទេ​

  • 2022-12-28 04:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ថា​កីឡាករ​ កីឡា​ការិនី​ដែល​មើល​ស្រាល​ដៃគូ​ប្រកួត​នោះ​ភាព​បរាជ័យ​គឺ​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​នោះ​ឡើយ​ដូច​នៅ​ពាន​គរុគុណ​នេះ​អីចឹង​ដែរ។​

រូបភាពសហព័ន្ធ

ឯកឧត្ដម​ ស​ សុខា​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ក៏​បាន​រំពឹង​ថា​នឹង​ឈ្នះ​លេខ១​ ទទួល​បាន​រង្វាន់​ធំ​១គ្រឿង​ក្នុង​ពាន​រង្វាន់​គរុគុណ​ ឆ្នាំ​២០២២​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​ ប៉ុន្តែ​ចូលរួម​សោកស្ដាយ​ផង​ដែរ។​

ប្រធាន​កិត្តិយស​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​កីឡាករ​ ឬ​កីឡា​ការិនី​រូប​ណា​នោះ​ទេ​ដែល​ភ្លាត់​ចាញ់​ក្រុម​មហាជន​នោះ​ ប៉ុន្តែ​ឯកឧត្ដម​ក៏​ដូច​ជា​មន្ត្រី​សហព័ន្ធ​មាន​ការ​ភ្ញាក់ផ្អើល​ដែរ​ចំពោះ​បរាជ័យ​ក្រុមជម្រើសជាតិ​។​ ឯកឧត្ដម​ថានេះជាការ​ឆ្លុះ​បញ្ចាំង​តែ​មួយ​​ «នរណា​ក៏​ដោយ​ឲ្យ​តែ​មើល​ស្រាល​ដៃគូ​ប្រកួត​ហើយ​នោះ​ភាព​បរាជ័យ​គឺ​នៅ​មិន​ងាយ​នោះ​ឡើយ»។​ ការ​ចាញ់​លើក​នេះ​គឺ​ខាតបង់​បន្តិចបន្តួច​មួយ​ពេល​ប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ភ្លាត់​ចាញ់​នៅ​ស៊ីហ្គេម​ ២០២៣​ ជា​ការ​ខាត់​បង់​មួយ​ធំ​ធេង​ណាស់​ព្រោះ​រដ្ឋាភិបាល​បាន​លះបង់​ច្រើន​ណាស់។​

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​គរុគុណ​លើក​ទី២​ នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៥​ ធ្នូ​ ២០២២៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;