ប្រធាន​សហព័ន្ធ​វ៉ូវីណាម៖​ សរសើរ​សមត្ថភាព​យុវជន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​គីរីសួគ៌​

  • 2023-01-20 08:35:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ សរសើរ​យុវជន​ថា​មាន​សមត្ថភាព​ល្អ​ និង​ដំណើរ​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​យ៉ាង​ល្អ​ប្រសើរ។​

រូបភាពសហព័ន្ធ
ឯកឧត្ដម​ អ៊ូ​ រតនា​ បាន​លើក​ឡើង​ថា​ ការ​ប្រកួត​រយៈពេល​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​នេះ​គឺ​ដំណើរ​ការ​យ៉ាង​ល្អ​ ខណៈ​ដែរ​សមត្ថភាព ​បច្ចេកទេស​ និង​វិន័យ​ធ្វើ​បាន​ល្អ​ប្រសើរ។​ អរគុណ​ដល់​លោក​គ្រូ-អ្នក​គ្រូ​ដែល​បង្ហាត់​បង្រៀន​ និង​អរគុណ​ដល់​អាណាព្យាបាល​​អនុញ្ញាត​ឲ្យ​បុត្រ​ធីតា​បាន​ចូល​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​ដើម្បី​បាន​សុខភាព​ល្អ​ក៏​ដូច​ជា​បង្កើន​ធនធាន​កីឡាករ​ផង​ដែរ។​
ឯកឧត្ដម​ អ៊ូ​ រតនា

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​យុវជន​គីរីសួគ៌​ គឺ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មករា​ ឆ្នាំ​២០២៣។​ ការ​ប្រកួត​នេះ​មាន​កីឡាករ-កីឡា​ការិនី​ ចូលរួម​សរុប​ ៥២​នាក់​និង​បាន​​ប្រកួត​លើ​ ១០វិញ្ញាសា៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;