ក្រៅពីចាក់ភ្លេង DJ ត្រូវមានភារកិច្ចផ្សេងទៀត ដែលគ្រប់គ្នាត្រូវស្វែងយល់ និងឲ្យតម្លៃ

  • 2023-02-10 03:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


DJ មាន​ដើមកំណើតដំបូងនៅសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៣៥។ DJ មកពីពាក្យពេញថា "Disc Jockey” មាន​ន័យថាជាការជ្រើសរើសតន្ត្រី តាមលំដាប់លេងនៅពិធីជប់លៀង និងកម្មវិធីនានា។

កាលពីអតីតកាល វិស័យ DJ ពុំសូវជាពេញនិយមប៉ុន្មានទេ ប៉ុន្តែឈាន​ដល់ពេល​បច្ចុប្បន្ន វាពិតជាទទួលបាន​ការចាប់អារម្មណ៍ខ្លាំង​ ឯកំណើន DJ ក៏កើនឡើងទៅតាមនោះដែរនៅជុំវិញពិភពលោក។ ចុះតើមានរឿងអ្វីខ្លះដែលយើងគួរស្វែងយល់ ពីអ្នកដែលបានវិវត្តខ្លួនកា្លយជា DJ?

ផ្អែកតាមការលើកឡើងរបស់ DJ Larry បាន​ឲ្យដឹងតាមរយៈ Hype ថា មូលហេតុដែលលោកមានទំនោរមកលើវិស័យ DJ ក៏ដោយសារផ្ដើមចេញពីការចូលចិត្ត និងចង់សាកល្បងនូវអ្វីដែលថ្មី។

DJ Larry
**DJ Larry** ៖ **«ពេលហ្នឹងខ្ញុំធ្វើជាផលិតករភ្លេង ហើយក៏ស្រាប់តែមាន​អារម្មណ៍ថាធុញទ្រាន់ អ៊ីចឹងទៅខ្ញុំក៏ចង់សាកធ្វើ DJ រហូតដល់បានរៀនចំណេះនេះពីគ្រូដែលស្ថិតនៅក្រុមមួយ (ពុំបានបញ្ចេញឈ្មោះ)»។**

អ្វីដែលគ្រប់គ្នាគួរស្វែងយល់ ការងារជា DJ មិនមែន​ត្រឹមតែចាក់ភ្លេងនោះទេ ព្រោះ​ត្រូវស្វែងយល់ពីអារម្មណ៍អ្នកជុំវិញខ្លួន ពិសេស​អ្នកចូលរួមកម្មវិធី។ DJ ត្រូវប្រាកដក្នុងចិត្តថា គ្រប់គ្នាដែលបាន​ចូលរួមកម្មវិធី រាំ និង។

DJ ខាងលើដដែលបាន​បញ្ជាក់ច្បាស់ៗថា ប្រសិន DJ ចេះជ្រើសបទល្អៗ និងយល់ចិត្តមនុស្សជាច្រើនដែលចូលរួមយ៉ាងកកកុញនោះ នោះការងារនេះនឹងមានភាពងាយស្រួលបំផុត។ DJ ត្រូវចេះផ្ដោតលើមនុស្ស ផ្ដោតលើតន្ត្រី និងចង្វាក់រាំ។ ទាំងនេះគឺជាចំណុចសំខាន់ដែល DJ តែងប្រកាន់យក៕

ទស្សនាវីដេអូពេញខាងក្រោម៖

អត្ថបទថ្មី
;