មឿន សុខហ៊ុច ​ត្រូវ​ផ្ដួល​ថៃ​ យក​ប្រាក់​១​លាន​រៀល​ ​ថ្ងៃ​អាទិត្យ​នេះ

  • 2017-05-04 09:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ មឿន ​សុខ​ហ៊ុច​ នឹង​ត្រូវ​ជួប​ អ្នក​ប្រដាល់​ជើងខ្លាំង​ថៃ​ Niev Vengchan ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម​ ដើម្បី​ប្រជែង​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ចំនួន​ ១លាន​រៀល នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៦ ខែ​ឧសភា​ ឆ្នាំ​២០១៧​នេះ នៅ​សង្វៀន​ SEATV។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ​ អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ ប្រចាំ​ SEATV ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ មឿន សុខហ៊ុច​ មាន​ការ​វិវត្ត ខាង​ក្បាច់​គុន​ច្រើន គួប​ផ្សំ​នឹង​ការ​ខំ​ប្រឹង​ហ្វឹកហាត់​ទៀត បាន​ធ្វើឲ្យ​សមត្ថភាព​គេ​កាន់តែ​ខ្លាំង និង​ល្អ​ជាង​មុន។ សម្រាប់​អ្នក​ប្រដាល់​ថៃ Niev Vengchan ​លោក​បន្ត​ថា​ កីឡាករ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ខ្លាំង ហើយ​បទ​ពិសោធ​លើ​រេញ​របស់​គេ ក៏​មិនធម្មតា​ដែរ។

Niev Vengchan ជា​ជើង​ខ្លាំង ដែល​ធ្លាប់​ប្រកួត​ចំនួន​ ១០២​លើក​ ក្នុង​នោះ​ ឈ្នះ​ ៨៩លើក​ ចាញ់​ ១២លើក​ និង​ស្មើ​ ១លើក​ ខណៈ​ សុខហ៊ុច ប្រកួត​ ១២៥លើក​ ឈ្នះ​ ៩៩​លើក ចាញ់​ ២២លើក និង​ស្មើ ៤​លើក៕

ប្រភព៖ Looking Today ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;