សហភាព​អឺរ៉ុប​ប្រកាស​ថា នឹង​បន្ដ​កម្មវិធី​ជាច្រើន​សម្រាប់​បង្កើន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា

  • 2017-05-06 08:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អះអាង​ថា សហភាព​អឺរ៉ុប​មាន​កម្មវិធី​ជាច្រើន​សម្រាប់​ជួយ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​រយៈពេល​វែង ដើម្បី​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ការ​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

លោក George Edger (​រូប​ឆ្វេង​) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អបអរ​សាទរ​ខួប​លើក​ទី២០ នៃ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី០៥ ឧសភា ២០១៧ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ឯកឧត្តម George Edgar ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា សហភាពអឺរ៉ុប​បាន​និង​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្មភាព គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កំណែ​ទម្រង់​វិស័យ​អប់រំ ការ​បោះឆ្នោត លើក​កម្ពស់​អភិបាលកិច្ច និង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​លើក​កម្ពស់​ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ឯកឧត្តម​បាន​បន្ថែម​ថា ចន្លោះ​ពី​ឆ្នាំ២០០២ ដល់​ឆ្នាំ២០០៤ ជំនួយ​សហភាព​អឺរ៉ុប​ជួយ​ដល់​កម្ពុជា មាន​ទឹកប្រាក់​ជិត ៧៥​លាន​ដុល្លារ និង​បាន និង​កំពុង​បន្ត​កើន​ឡើង​ដល់ ៤៤៥​លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០២០។ ដោយឡែក លើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​វិញ សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ដោយសារ​ទំនិញ​ពី​កម្ពុជា​នាំចូល​ទៅ​សហភាព​អឺរ៉ុប​គ្រប់​មុខ​ទាំង​អស់ លើកលែង​សព្វាវុធ​ត្រូវ​បាន​ផ្ដល់​ភាព​អនុគ្រោះពន្ធ។ យោង​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប បាន​ឱ្យ​ដឹង​ថា ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ២០១៦ កន្លង​ទៅ មាន​ទឹក​ប្រាក់​ជាង ៤ ៥០០​លាន​ដុល្លារ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;