៤ក្រុម​ចុងក្រោយ​នៃពានបាល់ទះ​អន្តរជាតិនៅ​កម្ពុជា មាន​ក្រុមកម្ពុជា ៣ និង​វៀតណាម ១

  • 2017-05-12 05:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់ Leo Cup International Volleyball 2017 បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា​នេះ ក្រោយបញ្ចប់​វគ្គ​ជម្រុះ​តាមពូល​កាលពី​ថ្ងៃទី១០ ឧសភា​កន្លងទៅ។ ៤ក្រុម​ចុងក្រោយ មាន៖ ក្រុម​វិសាខា ក្រុម​សាលា​ខេត្ត​កំពង់ចាម ក្រុម Vinh Long (វៀតណាម) និងកងពលធំ​អន្តរាគមន៍​លេខ ៣។

ការ​ប្រកួត​ចាប់ផ្ដើម​ពីម៉ោង ១រសៀល​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ក្រុម​លេខ១ ពូល A វិសាខា ត្រូវ​ប៉ះ​ក្រុម​លេខ២ ពូល B Vinh Long។ បន្ទាប់​ពី​គូ​នេះ ក្រុម​លេខ១​ពូល B កំពង់ចាម ប៉ះក្រុម​លេខ២ ពូល A កង​ពលធំ​អន្តរាគមន៍​លេខ ៣។

ក្រុមវិសាខា
ក្រុម Vinh Long (វៀតណាម)

លទ្ធផល​ប្រកួត​តាម​ពូល​កន្លង​មក៖

ពូល A

វិសាខា ៣-២ ក្រសួង​មហាផ្ទៃ (22-25, 25-20, 11-25, 25-23, 15-10)

SKYWAY (ឡាវ) ០-៣ កងពលធំ​អន្តរាគមន៍​លេខ៣ (13-25, 19-25, 19-25)

SKYWAY (ឡាវ) ០-៣ វិសាខា (15-25, 19-25, 18-25)

ក្រសួង​មហាផ្ទៃ ០-៣ កងពលធំ​អន្តរាគមន៍​លេខ ៣ (23-25, 19-25, 23-25)

Skyway (ឡាវ) ០-៣ ក្រសួងមហាផ្ទៃ (16-25, 12-25, 11-25)

កងពលធំ​អន្តរាគមន៍​លេខ៣ ១-៣ វិសាខា (15-25, 25-16, 15-25, 25-27)

ពូល B

Kasetsart (ថៃ) ៣-២ កំពង់ចាម (CAM) (26-24, 25-27, 14-25, 25-19, 15-12)

កងពលតូច​លេខ ៩ ១-៣ Vinh Long (វៀតណាម) (16-25, 25-19, 12-25, 16-25)

កងពលតូច​លេខ ៩ ១-៣ Kasetsart (ថៃ) (19-25, 27-25, 20-25, 12-25)

Vinh Long (វៀតណាម) ១-៣ កំពង់ចាម (25-22, 19-25, 26-28, 14-25)

កំពង់ចាម ៣-០ កងពលតូច​លេខ៩ (25-22, 25-16, 25-17)

KASETSART (ថៃ) ១-៣ VINH LONG (វៀតណាម) (13-25, 25-15, 19-25, 23-25)

ក្រុមសាលាខេត្តកំពង់ចាម
ក្រុមកងពលធំ​អន្តរាគមន៍​លេខ៣

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;