ប្រជាពលរដ្ឋភាគច្រើននៅអគារប៊ូឌីង ព្រមទទួលយកសំណង
- 2017-05-12 06:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋភាគច្រើននៅអគារប៊ូឌីង ព្រមទទួលយកសំណង
ចន្លោះមិនឃើញ
កិច្ចប្រជុំរវាងលោក ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងប្រជាពលរដ្ឋបានបញ្ចប់នៅម៉ោងជិត ១២ថ្ងៃត្រង់នេះ។ ជាលទ្ធផល ប្រជាពលរដ្ឋភាគច្រើន ក្នុងចំណោមប្រជាពលរដ្ឋ ៤៩៣គ្រួសារដែលរស់នៅអគារប៊ូឌីង ស បានយល់ព្រមទទួលយកសំណងជាទឹកប្រាក់ ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បន្ថែមលើនេះ លោក ជា សុផារ៉ា ក៏បានជូនទឹកប្រាក់ ក្នុងមួយគ្រួសារ ១០០ដុល្លារផងដែរ សម្រាប់ថ្លៃដឹកជញ្ជូនសម្ភារៈរើផ្ទះ។
ឯកឧត្តម ជា សុផារ៉ា បានបន្ថែមថា អ្នកយល់ព្រមទទួលសំណង នឹងធ្វើកិច្ចសន្យាទិញលក់ ចាប់ពីពេលនេះតទៅ ហើយនឹងទទួលបានថវិកា តាមទំហំផ្ទះនីមួយៗ ពីក្រុមហ៊ុនជប៉ុន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
ក្រៅពីនោះ មានប្រជាពលរដ្ឋអ្នករស់នៅជាន់ក្រោមទាំងអស់ មិនយល់ព្រមទៅនឹងការផ្ដល់តម្លៃ ១៤០០ដុល្លារក្នុងមួយការ៉េនេះទេ ដោយសំអាងថាពួកគាត់រស់នៅជាន់ក្រោម ហើយផ្ទះមានទំហំតូច ចំណែកដីយ៉ាបខាងមុខផ្ទះ ក្រុមហ៊ុនមិនគិតឲ្យនោះទេ។ យ៉ាងណាក៏ដោយ ឯកឧត្តម ជា សុផារ៉ា បានបញ្ជាក់ថា អ្នកមិនយល់ព្រម នឹងបន្តដោះស្រាយនៅថ្ងៃក្រោយទៀត៕