ស្បែកជើងម៉ាកល្បីៗ ដែលពាក់ដោយមេក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើលោក
- 2017-05-13 05:40:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើងម៉ាកល្បីៗ ដែលពាក់ដោយមេក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើលោក
ចន្លោះមិនឃើញ
សារព័ត៌មានល្បី Business Insider បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំដាក់បញ្ចូលគ្នានូវបណ្ដុំម៉ាកស្បែកជើងល្បីៗ ដែលមានម៉ូដគួរឲ្យទាក់ទាញ តម្លៃថ្លៃ ដែលត្រូវបានពាក់ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នៅលើពិភពលោក។ ខាងក្រោម គឺជាបុគ្គលល្បីៗ និងម៉ាកស្បែកជើងដែលពួកគេពាក់។
Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook ពាក់ស្បែកជើងម៉ាក Nike Flyknit Lunar 3 តម្លៃ ១៥០ ដុល្លារ។
លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ពាក់ម៉ាក Lanvin Suede & Patent Leather Low-Top Sneaker តម្លៃ ៤៩៥ ដុល្លារ។
លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ពាក់ម៉ាក Nanvin Men's Cap-Toe Leather Low-Top Sneaker តម្លៃ ៤៩៥ ដុល្លារ។
លោក Larry Page នាយកប្រតិបត្តិក្រុមហ៊ុន Alphabet ពាក់ម៉ាក Lanvin Low-Top Sneaker With Contrast Heel តម្លៃ ៣០០ ដុល្លារ។
លោក Jack Dorsey នាយកប្រតិបត្តិក្រុមហ៊ុន Twitter ពាក់ម៉ាក Rick Owens Island Dunks តម្លៃ ៤៨៤ ដុល្លារ។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ពាក់ម៉ាក Nike Roshe Two Flyknit តម្លៃ ១០៥ ដុល្លារ។
លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ពាក់ម៉ាក Converse Jack Purcells តម្លៃ ៦៥ ដុល្លារ។
លោក Daniel Ek នាយកប្រតិបត្តិក្រុមហ៊ុន Spotify ពាក់ម៉ាក Nike Air Force 1'07 តម្លៃ ៩០ ដុល្លារ។
លោក Evan Spiegel នាយកប្រតិបត្តិក្រុមហ៊ុន Snapchat ពាក់ម៉ាក Common Projects Original Achilles តម្លៃ ៤១៥ ដុល្លារ។
លោក Kevin Systrom នាយកប្រតិបត្តិក្រុមហ៊ុន Instagram ពាក់ម៉ាក Lanvin Classic Leather & Suede High-Top Sneakers តម្លៃ ៥៩០ ដុល្លារ៕