ចិន និងវៀតណាម យល់ព្រមមិនបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង
- 2017-05-15 07:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន និងវៀតណាម យល់ព្រមមិនបង្កើនជម្លោះនៅសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
ប្រទេសចិន និងវៀតណាម បានប្រកាសរួមគ្នានៅថ្ងៃទី១៥ឧសភានេះថា នឹងថែរក្សាសន្តិភាព និងគ្រប់គ្រងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយចៀសវាងនូវសកម្មភាពណាមួយ ដែលបង្កការស្មុគស្មាញ និងពង្រីកជម្លោះនៅតំបន់នេះ។
សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងក្រោយការចរចារវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីវៀតណាម លោក Tran Dai Quang ដែលបានធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង កាលពីសប្តាហ៍មុន។
ភាពតានតឹងរវាងក្រុងប៉េកាំង និងក្រុងហាណូយ កាលពីឆ្នាំមុន បានកើនឡើង ក្រោយមន្រ្តីតៃវ៉ាន់ និងអាមេរិក បានចោទប្រកាន់ថា ចិន បានដំឡើងមីស៊ីល (បាញ់ពីផ្ទៃដីទៅលើអាកាស) នៅលើកោះ Woody ដែលជាផ្នែកមួយនៃប្រជុំកោះប៉ារ៉ាសែល។ វៀតណាម បានហៅសកម្មភាពនេះថា ជាការបំពានអធិបតេយ្យភាពរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
ចំណែកកាលពីឆ្នាំ ២០១៤ ភាពតានតឹងរវាងប្រទេសកុម្មុយនិស្តទាំង២ បានឈានដល់កម្រិតខ្ពស់ នៅពេលប្រជាជនវៀតណាម បានធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុនរបស់ចិន ក្រោយចិន បានបូមប្រេងនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះនេះ៕