Duterte៖ ហ្វីលីពីន នឹងចាប់ដៃគូជាមួយចិន រុករកធនធានធម្មជាតិនៅសមុទ្រខាងត្បូង
- 2017-05-17 03:24:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Duterte៖ ហ្វីលីពីន នឹងចាប់ដៃគូជាមួយចិន រុករកធនធានធម្មជាតិនៅសមុទ្រខាងត្បូង
ចន្លោះមិនឃើញ
ក្នុងដំណើរត្រឡប់ទៅប្រទេសហ្វីលីពីនវិញ ក្រោយការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅក្រុងប៉េកាំង ប្រធានាធិបតី Rodrigo Duterte បានប្រកាសថា គាត់នឹងបើកការរុករកធនធានធម្មជាតិនៅសមុទ្រខាងត្បូង ជាមួយប្រទេសចិន និងវៀតណាម។
ចំណែកប្រធានាធិបតីចិន ស៊ី ជិនពីង វិញ បានកោតសរសើរពីការរីកចម្រើនគ្រប់កម្រិតនៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសហ្វីលីពីន នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ និងព្រមទាំងបានចាត់ទុកហ្វីលីពីន ជាដៃគូដ៏សំខាន់នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលហ្វីលីពីនបានព្យាយាមដើម្បីចូលរួមកម្លាំងជាមួយចិន និងវៀតណាម នៅសមុទ្រចិនខាងត្បូង។ នៅឆ្នាំ២០០៥ ប្រធានាធិបតីហ្វីលីពីន លោក Gloria Arroyo ក៏បានចុះកិច្ចព្រមព្រៀងជាមួយចិន និងវៀតណាម ស្ដីពីការសិក្សាការរុករកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង ផងដែរ៕