អស់​ពី Tom Hiddleston ឥឡូវ Taylor Swift មាន​ស្នេហា​ថ្មី​ទៀត​ហើយ!

  • 2017-05-17 04:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ តារា​ចម្រៀង​ស្រី​អាមេរិក Taylor Swift កំពុង​លួច​លាក់​មាន​ស្នេហា​ជាមួយ​តារា​សម្ដែង​ហូលីវូដ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ Joe Alwyn វ័យ​២៦​ឆ្នាំ បន្ទាប់​ពី​បែក​បាក់​ពី​តារា​សម្ដែង Tom Hiddleston។

តារា​ចម្រៀង Taylor Swift
ចំណង​ស្នេហ៍​ថ្មី​នេះ​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​នោះ​ទេ ពោល​គឺ Taylor និង Joe ស្រឡាញ់​គ្នា​ដោយ​សម្ងាត់​ជាច្រើន​ខែ​មក​ហើយ ដោយ​ពួកគេ​តែង​លួច​ជួប​គ្នា​នៅ​ឯ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ហើយ​ម្ចាស់​បទ "Shake It Off" បាន​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ទីនោះ​ថែម​ទៀត​ផង។ រាល់​ពេល Taylor ហោះ​ទៅ​អង់គ្លេស នាង​តែង​ធ្វើ​ដំណើរ​តាម​រយៈ​យន្ត​ហោះ​ឯកជន និង​មាន​កង​សន្តិសុខ​ចាំ​ការពារ​ជា​និច្ច ចៀសវាង​បែក​ធ្លាយ​ព័ត៌មាន​ពី​ទំនាក់ទំនង​ថ្មី​នេះ។
តារា​សម្ដែង Joe Alwyn

គួរ​បញ្ជាក់​ថា ស្នេហា​មុន​របស់ Taylor Swift ជាមួយ Tom Hiddleston មាន​អាយុ​កាល​ប្រមាណ​តែ​ជាង ៣​ខែ​ប៉ុណ្ណោះ (មិថុនា​- កញ្ញា ២០១៦)។ ការ​បែក​គ្នា​រវាង​អ្នក​ទាំង​ពីរ កើត​ឡើង​ក្រោយ​ពេល Tom ព្យាយាម​ចង់​ឲ្យ​ទំនាក់ទំនង​នេះ​លាត​ត្រដាង​ជា​សាធារណៈ ខណៈ​ដែល Taylor Swift មិន​បាន​គិត​ចង់​ធ្វើ​ដូច្នេះ​ឡើយ៕

Taylor Swift និង​អតីត​គូ​ស្នេហ៍​ចាស់ Tom Hiddleston

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;