De Gea បាត់​កៅអី​សម្រាប់​ការ​ប្រកួត​របស់ Man Utd ដែល​នៅ​សល់

  • 2017-05-17 04:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី​ដៃ​ទី​មួយ David de Gea របស់​ក្រុម Manchester United អាច​នឹង​អវត្តមាន​ពី​ការ​ប្រកួត​ដែល​នៅ​សេសសល់ រួម​ទាំង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League បន្ទាប់ពី​អ្នក​ចាត់ការ​ទូទៅ​លោក Jose Mourinho បង្ហើប​ថា លោក​នឹង​ដាក់​អ្នកចាំទី​ដៃ​ទី​ពីរ Sergio Romero និង​អ្នកចាំទី​ដៃ​បី Joel Pereira ឲ្យ​បំពេញ​តួនាទី​នេះ​ជំនួស​ De Gea រហូត​ដល់​ចប់​រដូវ​កាល។

David de Gea
ការ​សម្រេច​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​អនាគត​របស់​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​ខាងលើ ដែល​កំពុង​មាន​ការ​ចាប់អារម្មណ៍​ចង់បាន​ខ្លាំង​ពី​ក្រុម Real Madrid ដើម្បី​នាំ​យក​រូបគេ​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​វិញ ក្នុង​តម្លៃ​ផ្ទេរ​ចំនួន ៦០ លាន​ផោន។ De Gea ជា​គោលដៅ​ដ៏​សំខាន់​របស់ Real ក្នុង​ការ​នាំយក​ទៅ​កាន់​ទឹកដី Bernabeu នា​រដូវកាល​ក្រោយ បន្ទាប់ពី​ការ​ផ្ទេរ​រូបគេ ត្រូវ​បាន​ខកខាន​ដោយសារ​ឯកសារ​បញ្ជូន​មិនទាន់​ពេលវេលា កាលពី​២ឆ្នាំ​មុន។

សូម​បញ្ជាក់​ថា លោក Jose Mourinho បាន​ទម្លាយ​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ដាក់​អ្នកចាំទី​អាហ្សង់ទីន Romero សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Europa League ទល់នឹង​ក្រុម Ajax នា​ថ្ងៃ​ទី២៥​ឧសភា​ខាងមុខ​នេះ។ ចំពោះ​ការ​ប្រកួត​ក្នុង​លីគ​ដែល​នៅ​សល់​ចំនួន ២​ប្រកួត លោក​នឹង​ដាក់​អ្នកចាំទី​ដៃ​ទី​ពីរ និង​ដៃ​ទី​បី ដោយ​ម្នាក់​ឲ្យ​លេង​មួយ​ប្រកួត៕

Sergio Romero
Joel Pereira

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;