កីឡាករ​ជប៉ុនត្រូវ​ពិន័យ មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​កីឡា​វាយ​កូនបាល់​អស់​មួយ​ជីវិត

  • 2017-05-17 09:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Junn Mitsuhashi ត្រូវ​បាន​ពិន័យ បន្ទាប់ពី​អង្គភាព​សុចរិត​ភាព​កីឡា​វាយ​កូនបាល់ (TIU) រក​ឃើញ​ថា រូបគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រៀបចំ​លទ្ធផល​គិត​ទុក​ជាមុន។

កីឡាករ​វ័យ២៧​ឆ្នាំ​ខាងលើ បាន​ផ្សំគំនិត​ជាមួយ​កីឡាករ​មួយ​ចំនួន ដើម្បី​ឲ្យ​ពួកគេ​លេង​បន្ធូរដៃ នៅ​ក្នុង​ព្រឹត្តិការណ៍ ITF Future នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ២០១៥។ រូបគេ ត្រូវ​បាន​រកឃើញ​ថា ធ្លាប់​ភ្នាល់​ចំនួន ៧៦​លើក ហើយ​បាន​បដិសេធ​ក្នុង​ការ​សហការ​ជាមួយ TIU ដើម្បី​សុំ​ធ្វើការ​ស៊ើប​អង្កេត។

Mitsuhashi បាន​សន្យា​ផ្ដល់​ប្រាក់​ចំនួន ២​ពាន់​ដុល្លារ ចំពោះ​កីឡាករ​ដែល​លេង​បន្ធូរដៃ​នៅ​ក្នុង​ការ​ប្រកួត​វាយ​ទោល និង ៦០០​ដុល្លារ​សម្រាប់​ការ​ប្រកួត​វាយ​គូ។

រូបគេ​ធ្លាប់​ស្ថិតនៅ​ចំណាត់​ថ្នា​ក់ទី ២៩៥ ពិភពលោក កាលពី​ឆ្នាំ២០០៩។ ក្រោយមក បាន​ធ្លាក់​ដល់​លេខ ១៩៩៧ កាលពី​ចុង​ឆ្នាំ២០១៥។ បន្ថែម​ពី​លើ​ការ​ពិន័យ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​កីឡា​វាយ​កូន​បាល់​មួយ​ជីវិត Mitsuhashi ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​ផងដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;