Mbappe ជួយ Monaco គ្រង​ជើងឯក Ligue 1 លើក​ដំបូង តាំងពី​ឆ្នាំ២០០០

  • 2017-05-18 03:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន​ឆ្នើម Kylian Mbappe បាន​ស៊ុត​គ្រាប់​ដំបូង ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Saint-Etienne ដែល​បាន​រួមចំណែក​ជួយ​ឲ្យ​ក្រុម Monaco ក្លាយ​ជា​ជើងឯក​លីគ​កំពូល​ប្រទេស​បារាំង​ជា​លើក​ដំបូង កាលពី​យប់មិញ បន្ទាប់ពី​ខកខាន​ចំនួន ១៧​ឆ្នាំ។

ខ្សែប្រយុទ្ធ​ដែល​មាន​វ័យ ១៨​ឆ្នាំ និង​ទើបតែ​បង្ហាញ​ខ្លួន​ជា​ជម្រើស ១១​នាក់​ដំបូង​បាន ១៦​លើក​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី១៩ ក្នុង​ការ​ប្រកួត​ដែល Monaco ឈ្នះ Saint-Etienne ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន Stade Louis II។ Mbappe ដែល​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​ធំៗ នៅ​អឺរ៉ុប មាន​អាយុ​ត្រឹមតែ ១៧​ខែ​ប៉ុណ្ណោះ នៅ​ពេល​ដែល Monaco គ្រង​ជើងឯក​លីគ​កំពូល​បារាំង ចុងក្រោយ​បំផុត។

គួរ​បញ្ជាក់​ថា លីគ​បារាំង​នៅ​សល់តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវកាល ខណៈ Monaco កំពុង​ឈរ​នៅ​លើ​កំពូល​តារាង មាន​ចំនួន ៩២​ពិន្ទុ ដោយ​នាំមុខ​ក្រុម​លេខ​២ PSG ចំនួន ៦​ពិន្ទុ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;