Jay Z និង Beyonce ក្លាយ​ជា​គូ​ស្នេហ៍​តារា ដែល​មាន​ប្រាក់​​ពាន់​លាន​ដុល្លារ

  • 2017-05-18 03:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​គូ​ស្នេហ៍​តារា​អាមេរិក​ដ៏​ល្បី Jay Z និង Beyonce មាន​ប្រមាណ ១,១៦​ពាន់​លាន​ដុល្លារ។ តារា​រ៉េប Jay Z ត្រូវ​គេ​ប៉ាន់​ស្មាន​ថា មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៨១០​លាន​ដុល្លារ ខណៈ​ប្រាក់​ប្រហែល ៣៥០​លាន​ដុល្លារ ទៀត​ជា​របស់ Beyonce។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចំណូល​ភាគ​ច្រើន​របស់ Jay Z បាន​មក​ពី​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Roc Nation និង​បណ្ដា​ក្រុមហ៊ុន​ដទៃ​ទៀត​របស់​លោក។ បន្ថែម​ពី​នេះ តារា​ទាំង​ពីរ​ក៏​មាន​ភាគ​ហ៊ុន​ធំ​មួយ​នៅ​លើ​វិបសាយ​តន្ត្រី Tidal ផង​ដែរ។ ថ្មីៗ​នេះ Jay Z បាន​ចុះ​កិច្ច​សន្យា​រយៈពេល​១០​ឆ្នាំ​ជាមួយ Live Nation ក្នុង​ការ​ប្រគំ​តន្ត្រី ដែល​មាន​តម្លៃ​ប្រមាណ ២០០​លាន​ដុល្លារ៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;