SONY ផលិត Sensor 1MP មានសមត្ថភាពចាប់រូប ១០០០សន្លឹកក្នុង១វិនាទី
- 2017-05-18 04:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SONY ផលិត Sensor 1MP មានសមត្ថភាពចាប់រូប ១០០០សន្លឹកក្នុង១វិនាទី
ចន្លោះមិនឃើញ
ថ្មីៗនេះ SONY បានប្រកាសលាតត្រដាងនូវបចេ្ចកវិទ្យា Sensor ចុងក្រោយ ដែលមានសមត្ថភាពខ្ពស់ ដោយអាចចាប់យករូបភាព 1000fps ឬ ១០០០សន្លឹកក្នុង១វិនាទី។ វាត្រូវបានគេយកទៅប្រៀបធៀបជាមួយ កាមេរ៉ារបស់ស្មាតហ្វូន Xperia XZ ដែល Sensor អាចចាប់រូបភាពបានត្រឹមតែ ៩៦០ សន្លឹកក្នុង១វិនាទីប៉ុណ្ណោះ។
Sensor ដែលទើបតែបង្ហាញនោះមានម៉ូដែល IMX382 ដោយមានកម្រិតចាប់រូបភាព 1.27MP ។ យ៉ាងណាមិញ វាត្រូវបានផលិតឡើងក្នុងគោលបំណងសម្រាប់បម្រើនៅក្នុងរោងចក្រប៉ុណ្ណោះ ហើយ SONY មិនទាន់មានបំណងបំពាក់បច្ចេកវិទ្យានេះនៅលើស្មាតហ្វូននៅឡើយទេ។
ខាងក្រោមនេះគឺជាវីដេអូ ដែលបង្ហាញពីសមត្ថភាពរបស់ Sensor ថ្មីរបស់ SONY៖