អាហ្សង់ទីន ជួយ​បណ្ដុះបណ្ដាល​បាល់ទាត់​ចិន

  • 2017-05-18 06:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​កីឡា​អាហ្សង់ទីន លោក Carlos Mac Allister បាន​ប្រកាស​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ម្សិលមិញ​ថា ប្រទេស​របស់​លោក​បាន​យល់ព្រម​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់ ​ក្នុង​ប្រទេស​យក្ស​នៅ​អាស៊ី​មួយ​នេះ។

ក្រុមជម្រើសជាតិចិន
រដ្ឋមន្ត្រី​ខាង​លើ ដែល​បាន​អម​ដំណើរ​ជាមួយ​ប្រធានាធិបតី​អាហ្សង់ទីន​លោក Mauricio Macri ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន បាន​លាតត្រដាង​ថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​កម្មវិធី​មួយ ដោយ​ភាគី​អាហ្សង់ទីន នឹង​នាំ​យក​យុវជន​ចិន​ចំនួន ១៥០​នាក់ ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ខ្លួន​រយៈ​ពេល ១ឆ្នាំ ព្រមទាំង​គ្រូ​បង្វឹក និង​គ្រូ​កាយ​សម្បទា​ជាច្រើន​រូប​ផង​ដែរ។

ជាមួយគ្នានេះ អាហ្សង់ទីន​នឹង​បញ្ជូន​គ្រូ​បង្វឹក និង​គ្រូ​កាយសម្បទា​របស់​ខ្លួន​ចំនួន ៥០០​នាក់​ ដើម្បី​ទៅ​ជួយ​បង្ហាត់​ដល់​យុវជន​ចិន ដោយ​បង្កើត​ជា​គ្លីនិក​បាល់ទាត់​នៅ​ជុំវិញ​ប្រទេស​ចិន៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;