Katy Perry ក្លាយជាគណៈកម្មការកម្មវិធី American Idol រដូវកាលថ្មី
- 2017-05-18 10:11:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Katy Perry ក្លាយជាគណៈកម្មការកម្មវិធី American Idol រដូវកាលថ្មី
ចន្លោះមិនឃើញ
សម្រាប់រដូវកាលថ្មីនៃកម្មវិធីប្រឡងចម្រៀង American Idol ឆ្នាំ២០១៧-២០១៨ តារាចម្រៀងល្បី Katy Perry ត្រូវបានគេជ្រើសតាំងជាគណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការ៣នាក់។ នេះបើយោងតាមការប្រកាសរបស់ស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃទី១៧ឧសភា។
ម្ចាស់បទ "Roar" នឹងបង្ហាញខ្លួនក្នុងកម្មវិធីជាមួយតារាចម្រៀងស្រីជើងចាស់ពីររូបគឺ Paula Abdul និង Mariah Carey។ សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះគឺជារដូវកាលទី១៦ហើយនៃកម្មវិធី American Idol បន្ទាប់ពីរដូវកាលមុនដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៥។ ដោយឡែក នៅឆ្នាំ២០១៦ American Idol ត្រូវបានផ្អាកមួយឆ្នាំ ហើយបានផ្លាស់ប្ដូរការផ្សាយពីទូរទស្សន៍ Fox ទៅកាន់ទូរទស្សន៍ ABC វិញនៅឆ្នាំនេះ៕