ឆេះមន្ទីរពេទ្យមួយកន្លែងនៅតៃវ៉ាន់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើន
- 2017-05-19 03:11:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆេះមន្ទីរពេទ្យមួយកន្លែងនៅតៃវ៉ាន់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើន
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស៤នាក់បានបាត់បង់ជីវិត និងប្រមាណ ៥០នាក់ទៀតបានរងរបួសធ្ងន់ស្រាល (២៤នាក់ឈ្លក់ផ្សែងភ្លើង) ដោយសារតែអគ្គិភ័យមួយបានកើតឡើងនៅមណ្ឌលថែទាំអ្នកជំងឺមួយកន្លែងស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ កាលពីព្រឹកថ្ងៃសុក្រនេះ។
តាមសេចក្ដីរាយការណ៍ មុនពេលភ្លើងចាប់ផ្ដើមឆេះចេញពីជាន់ទីពីរ មានមនុស្សប្រមាណ ១៥០នាក់ កំពុងស្ថិតនៅអគារនោះ។ បច្ចុប្បន្ន ដើមហេតុនៃអគ្គិភ័យនេះមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា អ្នកស្លាប់ទាំង៤នាក់សុទ្ធតែជាមនុស្សចាស់៕