Photomath កម្មវិធី​ស្មាតហ្វូន​ពិសេស អាច​ដោះស្រាយ​លំហាត់​គណិតវិទ្យា តាម​រយៈ​ការ​ថត

  • 2017-05-19 06:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិន​បើ​អ្នក​យល់​ថា លំហាត់​គណិតវិទ្យា​ពិបាក​ដោះស្រាយ និង​ត្រូវ​ចំណាយ​ពេល​យូរ កម្មវិធី​ទូរសព្ទ Photomath គឺ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក។ Photomath មាន​សមត្ថភាព​អាច​ដោះស្រាយ​លំហាត់​គណិតវិទ្យា​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ចុច​ថត​តាម​រយៈ​កាមេរ៉ា​ខាង​ក្រោយ​របស់​ស្មាតហ្វូន​តែ​ប៉ុណ្ណោះ។

កម្មវិធី​នេះ​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ Google Play (Android) និង App Store (iOS)។ សម្រាប់​វិធី​ប្រើប្រាស់​មាន​លក្ខណៈ​ងាយ​ស្រួល​ជាទី​បំផុត ដោយ​បន្ទាប់​ពី​ទាញ​យក​រួច អ្នក​បើក​កម្មវិធី Photomath នោះ​វា​នឹង​លោត​ចេញ​ផ្ទាំង​កាមេរ៉ា​ជាស្រេច។ បើ​ចង់​ដោះស្រាយ​លំហាត់​ណា​មួយ អ្នក​គ្រាន់​តែ​ថត​ឲ្យ​ចំ​លំហាត់​នោះ វា​នឹង​ចេញ​ចម្លើយ​ឲ្យ។ ពិសេស​ជាង​នេះ​ទៅ​ទៀត គ្រាន់​តែ​ចុច​លើ​ចម្លើយ នោះ​វា​នឹង​ចេញ​ដំណោះស្រាយ​តាម​ជំហាន​នីមួយៗ​ឲ្យ​ថែម​ទៀត​ផង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;