ក្រុម​ចម្រៀង​ស្រី K-Pop ចំនួន​៣ លក់​ដាច់​អាល់ប៊ុម​ច្រើន​ជាង​គេ​លើ​ពិភពលោក

  • 2017-05-19 08:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​មែន​តែ​ក្រុម​ចម្រៀង​អឺរ៉ុប​នោះ​ទេ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​លក់​ដាច់​អាល់ប៊ុម​ចម្រៀង​ច្រើន​ជាង​គេ គឺ​មាន​ក្រុម​ចម្រៀង​នៅ​អាស៊ី​ផង​ដែរ ដែល​ជា​គូ​ប្រជែង​មិន​អាច​មើល​រំលង​បាន​នា​ពេល​បច្ចុប្បន្ន​នេះ។ តួ​យ៉ាង ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ចំនួន ៣​ក្រុម បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ក្រុម​ចម្រៀង​ស្រី​ចំនួន​១០ ដែល​លក់​ដាច់​អាល់ប៊ុម​ច្រើន​បំផុត​លើ​ពិភពលោក។ ក្រុម​ចម្រៀង​ស្រី K-Pop ទាំង​នោះ​រួមមាន៖

-ក្រុម T-ara ជាប់​លេខ​១០ (លក់​បាន ៣៦,១​លាន​អាល់ប៊ុម ហើយ​អាល់ប៊ុម​លក់​ដាច់​ជាង​គេ​មាន​ឈ្មោះ​ថា Black Eye)

-ក្រុម Girl's Generation (លក់​បាន ៥៧,១​លាន​អាល់ប៊ុម ហើយ​អាល់ប៊ុម​លក់​ដាច់​ជាង​គេ​មាន​ឈ្មោះ​ថា The Boys)

-ក្រុម 2NE1 (លក់​បាន ៦៦,៥​លាន​អាល់ប៊ុម ហើយ​អាល់ប៊ុម​លក់​ដាច់​ជាង​គេ​មាន​ឈ្មោះ​ថា To Anyone)

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;