គណបក្ស​ខ្មែររួបរួមជាតិ​ ហែក្បួន​ឃោសនា​ធំ នៅ​សង្កាត់​ជ្រោយចង្វារ

  • 2017-05-19 10:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បានឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី១៩ ខែឧសភា​នេះថា គណបក្ស​របស់​លោក នឹង​ជួបជុំ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត នៅ​សង្កាត់​ជ្រោយចង្វារ នាថ្ងៃទី២០ ខែឧសភា​ស្អែកនេះ ដោយ​ជួបជុំ​សកម្មជន​ប្រមាណ ៦០០នាក់ នៅទីស្នាក់ការ​គណបក្ស ដែល​ជា​ផ្ទះ​របស់​លោក ជិត​រង្វង់​មូល​ជ្រោយចង្វារ ត្រើយ​ខាងកើត។

លោកញឹក ប៊ុនឆៃ ពេល​ចុះ​ជួប​សកម្មជន​គណបក្ស នាពេល​កន្លងមក
លោក​បញ្ជាក់ថា ក្បួន​ឃោសនា​នេះ ហែ​តែនៅ​ក្នុង​សង្កាត់​ជ្រោយចង្វារប៉ុណ្ណោះ រីឯ​នៅ​ឃុំផ្សេង​ទៀត នឹង​ធ្វើ​ទាំង ៧១៣ឃុំសង្កាត់ ដែល​គណបក្ស​ខ្មែររួបរួមជាតិ បាន​ដាក់​បេក្ខជន។

គួរ​បញ្ជាក់ផង​ដែរថា គណបក្ស​ខ្មែររួបរួមជាតិ មាន​គោល​នយោបាយ ៩ ចំណុច សម្រាប់​យក​ទៅ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់ ដែល​រួមមាន​ដូចជា ពង្រឹង​សន្តិសុខ ពង្រឹង​អភិបាលកិច្ច​ល្អ លុប​បំបាត់​អំពើ​អយុត្តិធម៌ និងបក្សពួក គ្រួសារ​និយម ជាដើម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;