World Cup U20៖ ប្រកួត​បើក​ឆាក វេណេហ្ស៊ុយអេឡា ឈ្នះ​អាល្លឺម៉ង់ ២-០

  • 2017-05-20 09:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២០​ឆ្នាំ (U20) វេណេហ្ស៊ុយអេឡា បាន​យក​ឈ្នះ​ក្រុម U20 របស់​អាល្លឺម៉ង់ ក្នុង​លទ្ធផល ២-០ នៅ​ក្នុង​ការ​ប្រកួត​ទី១ និង​ជា​ការ​ប្រកួត​ដំបូង​នៃ​ព្រឹត្តិការណ៍​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ឆ្នាំ ឆ្នាំ​២០១៧ នៅ​ថ្ងៃ​សៅរ៍ ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧ នេះ។

២គ្រាប់របស់ វេណេហ្ស៊ុយអេឡា ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Ronaldo Pena នៅ​នាទី៥១ និង​ខ្សែ​ប្រយុទ្ធ Sergio Cordova នៅ​នាទី៥៤។ លទ្ធផល​នេះ ធ្វើ​ឲ្យ​វេណេហ្ស៊ុយអេឡា ឡើង​ឈរ​ចំណាត់ថ្នាក់​លេខ១ បណ្ដោះ​អាសន្ន ក្នុង​ពូល B។ ចំណែក​ការ​ប្រកួត​១គូទៀត​នៅ​ពូល​ថ្ងៃ​ជាមួយ​គ្នា គឺ​ម៉ិកស៊ីកូ ប៉ះ​វ៉ានូអាទូ។

ក្រុមវេណេហ្ស៊ុយអេឡា
ដោយឡែក​ពូល A វិញ ដែល​ប្រកួត​ថ្ងៃ​ជាមួយ​គ្នា ក្រុម​អាហ្សង់ទីន ទទួល​រង​បរាជ័យ​ក្រោម​ថ្វីជើង​ក្រុម​អង់គ្លេស ក្នុង​លទ្ធផល ០-៣។ ពូល​នេះ ក៏​នៅ​រង់ចាំ​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ជាមួយ​ក្រុម​ហ្គីណេ នៅ​ល្ងាច​នេះ​ផងដែរ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;