លោក Duterte៖ ចិន គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​ហ្វីលីពីន

  • 2017-05-22 02:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​នៅក្នុង​ក្រុង Davao ថា ចិន បាន​គំរាម​ធ្វើ​សង្គ្រាម បន្ទាប់ពី​លោក​អះអាង​ពី​អធិបតេយ្យភាព​ហ្វីលីពីន ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លោក Duterte បាន​លើកឡើង​ពីការ​ព្រមាន​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង នៅក្នុង​កិច្ចប្រជុំ​មួយ។ លោក ស៊ី ជិនពីង ថា​ចិន នឹង​បូមប្រេង​នៅក្នុង​សមុទ្រ​ចិនខាងត្បូង។ មិនតែ​ប៉ុណ្ណោះ មេដឹកនាំ​ចិន បាន​គំរាម​វាយប្រហារ​ហ្វីលីពីន​ទៀតផង។ លោក Duterte មិនបាន​បញ្ជាក់​ពី​ពេលវេលា និងទី​កន្លែង​នៃ​កិច្ចប្រជុំ​នេះទេ។

លោក Duterte ចាប់ដៃជាមួយលោក ស៊ី ជិនពីង នៅក្រុងប៉េកាំង ថ្ងៃទី១៥ ឧសភា ២០១៧
ការ​លើកឡើង​របស់​លោក Duterte ធ្វើឡើង​បន្ទាប់ពី​ប្រទេស​អាស៊ាន យល់ព្រម​ធ្វើ​សេចក្តី​ព្រាង​ក្រមប្រតិបត្តិ (CoC) សម្រាប់​គ្រប់គ្រង​សកម្មភាព​នានា​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

កាលពីខែ​កក្កដា ឆ្នាំ២០១៦ តុលាការ​មជ្ឈឹតកម្ម​អន្តរជាតិ បានចេញ​ដីកា ដោយឱ្យ​ហ្វីលីពីន ឈ្នះក្តី​ទៅលើ​ចិន ក្នុង​បញ្ហា​សមុទ្រ​ចិនខាងត្បូង ប៉ុន្តែ​ចិន មិន​ទទួល​យក​សេចក្តី​សម្រេច​នេះឡើយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;