តម្លៃ​កាក់ Bitcoin ឡើង​ដល់​ជាង ២​ពាន់​ដុល្លារ ជា​លើក​ដំបូង

  • 2017-05-22 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាក់ Bitcoin គឺ​ជា​ប្រភេទ​ប្រាក់​អេឡិចត្រូនិច ដែល​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​​មួយ​ឈ្មោះ​ថា Satoshi Nakamoto អំឡុង​ឆ្នាំ​២០០៩។ តម្លៃ​របស់​វា​នា​ពេល​បង្កើត​ដំបូង​មិន​ទាន់​មាន​អ្នក​ទទួល​ស្គាល់​នៅ​ឡើយ​ទេ ពោល​គឺ​គ្មាន​តម្លៃ​ទាល់​តែ​សោះ។ ប៉ុន្តែ​លុះ​ដល់​ខែ​មេសា ឆ្នាំ​២០១០ Bitcoin ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ ហើយ​មាន​តម្លៃ ០,០០៣​ដុល្លារ (ក្នុង​១កាក់)។ តម្លៃ​របស់ Bitcoin បាន​បន្ត​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់ ២៦៦​ដុល្លារ ក្នុង​ខែ​មេសា ឆ្នាំ​២០១៣ និង​ជាង ១​ពាន់​ដុល្លារ នៅ​ចុង​ឆ្នាំ​ដដែល។

មក​ដល់​ដើម​ឆ្នាំ​២០១៧ តម្លៃ Bitcoin បាន​ធ្លាក់​ចុះ​វិញ​មក​ត្រឹម​ចន្លោះ​ពី ៧៥០ – ៩២០​ដុល្លារ។ យ៉ាង​ណា​មិញ ការ​ធ្លាក់​ចុះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​នៅ​ខែ​មីនា វា​បាន​ឡើង​ដល់​ជាង ១២០០​ដុល្លារ​វិញ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​គឺ​ថា នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៧ តម្លៃ​របស់ Bitcoin បាន​ឡើង​ដល់ ២០៨៤​ដុល្លារ ដែល​​តម្លៃ​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ បច្ចុប្បន្ន Bitcoin បាន​ក្ដោប​ទីផ្សារ​ប្រាក់​អេឡិចត្រូនិច​ចំនួន ៤៧% ស្មើ​នឹង ៣២,៩២​ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;