ចិន ធ្វើ​កំណែ​ទម្រង់​ទីផ្សារ​លើ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន

  • 2017-05-22 04:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ចិន កាលពី​ថ្ងៃ​ទី​២១ ឧសភា ម្សិលមិញ បាន​ប្រកាស​ពី​គម្រោង​កំណែ​ទម្រង់​សម្រាប់​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន​ជាតិ សំដៅ​រក​ប្រសិទ្ធភាព និង​ការ​ប្រកួតប្រជែង​ប្រសើរ ដោយ​ផ្ដល់​ឲ្យ​ទីផ្សារ​មាន​តួនាទី​សម្រេច​លើ​វិស័យ​មួយ​នេះ។

គម្រោង​នេះ ត្រូវ​បាន​ឯកភាព​ដោយ​គណៈកម្មការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និង​ក្រុមប្រឹក្សា​រដ្ឋ​ចិន។ យោង​តាម​គម្រោង​កំណែ​ទម្រង់ បាន​ឲ្យ​ដឹង​ថា "ទីផ្សារ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រើប្រាស់​ធនធាន ហើយ​រដ្ឋាភិបាល​នឹង​ដើរ​តួនាទី​ការពារ​សន្តិសុខ​ថាមពល​ជាតិ បង្កើន​ផលិតភាព​ឲ្យ​ស្រប​នឹង​តម្រូវការ​របស់​ប្រជាជន"។

គម្រោង​នេះ បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ចិន ដើម្បី​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​រដ្ឋ​ចិន ដើម្បី​ជំរុញ​ឲ្យ​សហគ្រាស​ដែល​មាន​លទ្ធភាព ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន និង​នាំ​ទៅ​រក​កំណែទម្រង់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ចម្រុះ។ គោល​បំណង​សំខាន់ នៃ​កំណែទម្រង់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ចម្រុះ​នេះ គឺ​ដើម្បី​បង្កើត​យន្តការ​តម្រង់​ទិសដៅ​ទីផ្សារ​ឲ្យ​ទាន់​សភាពការណ៍ និង​មាន​ប្រសិទ្ធភាព ដោយ​មាន​កិច្ច​សហការ​ជាមួយ​ម្ចាស់​ភាគហ៊ុន​ឯកជន ក្នុង​ការ​អភិវឌ្ឍ​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​រដ្ឋ។

សូម​បញ្ជាក់​ថា វិស័យ​ប្រេង និង​ឧស្ម័ន​របស់​ចិន​ត្រូវ​បាន​ធ្លាក់​ក្រោម​ឥទ្ធិពល​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន ៣ មាន​ដូចជា៖ ក្រុមហ៊ុន​ប្រេង CNPC ក្រុមហ៊ុន​ប្រេង Sinopec និង​ក្រុមហ៊ុន CNOOC៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;