Djokovic បាត់បង់​ពាន Italian Open ក្រោម​ថ្វី​ដៃ​យុវជន​អាយុ​២០​ឆ្នាំ

  • 2017-05-22 06:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​វាយ​កូន​បាល់ Navak Djokovic ត្រូវ​បាន Alexander Zverev យក​ឈ្នះ​ក្នុង​លទ្ធផល ២ សិតទល់​នឹង ០ ដោយ​ពិន្ទុ ៦-៤ និង ៦-៣ វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ Italian Open នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី កាលពី​យប់មិញ។

Novak Djokovic (ឆ្វេង) និង Alexander Zverev (ស្ដាំ) ឡើងទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី Italian Open
នៅ​ក្នុង​អាយុ ២០ ឆ្នាំ Zverev បាន​ក្លាយ​ជា​ជើងឯក​កម្មវិធី Masters ដែល​មាន​វ័យ​ក្មេង​ជាងគេ បន្ទាប់​ពី Djokovic ដែល​ធ្លាប់​ឈ្នះ​នៅ​ក្នុង​កម្មវិធី Miami Open កាលពី​ឆ្នាំ២០០៧។ បច្ចុប្បន្ន យុវជន​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី១៧ ពិភពលោក ប៉ុន្តែ​នឹង​ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ​១០ វិញ បន្ទាប់ពី​ជ័យជម្នះ​លើ​កីឡាករ​សញ្ជាតិ​ស៊ែប Djokovic ដែល​មាន​វ័យ២៩ឆ្នាំ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;