Katy Perry ទទួលប៉ុន្មានលានដុល្លារ សម្រាប់តំណែងជាគណៈកម្មការ "American Idol"?
- 2017-05-23 02:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Katy Perry ទទួលប៉ុន្មានលានដុល្លារ សម្រាប់តំណែងជាគណៈកម្មការ "American Idol"?
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TMZ បានឲ្យដឹងថា ក្រោយពីចុះកិច្ចសន្យាធ្វើជាគណៈកម្មការកម្មវិធីប្រឡងចម្រៀង "American Idol" ឲ្យស្ថានីយទូរទស្សន៍ ABC តារាស្រី Katy Perry ទទួលបានថ្លៃឈ្នួលចំនួន ២៥លានដុល្លារ។
ប្រភពដដែលបានបន្តថា មុនចុះកិច្ចសន្យាជាមួយម្ចាស់បទ "Roar" ទូរទស្សន៍ ABC ធ្លាប់បានទាក់ទង Kelly Clarkson និង Jennifer Hudson ឲ្យធ្វើជាគណៈកម្មការកម្មវិធីថ្មីរបស់ខ្លួន។ ប៉ុន្តែសំណើរបស់ ABC ត្រូវបានច្រានចោល ព្រោះតារាចម្រៀងស្រីទាំងពីររូបបានចុះកិច្ចសន្យារួចជាស្រេចហើយជាមួយកម្មវិធី "The Voice" របស់ទូរទស្សន៍ NBC។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កម្មវិធី "American Idol" ក៏ធ្លាប់បានព្យាយាមទាក់ទងឲ្យ Katy Perry ធ្វើជាគណៈកម្មការផងដែរ ប៉ុន្តែត្រូវនាងបដិសេធនឹងតម្លៃខ្លួន ២០លានដុល្លារ៕