World Cup U20៖ វៀតណាម បាន​១ពិន្ទុ​ក្នុង​ការ​ប្រកួត​ដំបូង

  • 2017-05-23 03:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២០​ ឆ្នាំ​វៀតណាម បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២០​ ឆ្នាំ​នូវែលហ្សេឡង់ ក្នុង​លទ្ធផល ០-០ សម្រាប់​ការ​ប្រកួត​ទី​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​អាយុ​ក្រោម ២០ ឆ្នាំ ឆ្នាំ​២០១៧ នៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ម្សិលមិញ។

កីឡាករវៀតណាម និងកីឡាករនូវែលហ្សេឡង់
ការ​ទទួល​បាន ១ពិន្ទុ​នេះ ជា​លទ្ធផល​ដ៏​ល្អ​សម្រាប់​វៀតណាម ដែល​ទើបតែ​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន និង​ជា​ក្រុម​មកពី​តំបន់​អាស៊ាន​តែ​មួយ​គត់។ លទ្ធផល​នេះ ជួយ​ឲ្យ​វៀតណាម ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៣ បណ្ដោះ​អាសន្ន លើ​ក្រុម​អង់ដូរ៉ា ដែល​មាន ០ ពិន្ទុ ក្រោយ​ប្រកួត​ចាញ់​ក្រុម​បារាំង ក្នុង​លទ្ធផល ៣-០ នៅ​ពូល E ជាមួយ​គ្នា។

សម្រាប់​ការ​ប្រកួត​បន្ទាប់ វៀតណាម​នឹង​ត្រូវ​ប៉ះ​បារាំង នា​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣ រសៀល (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;